សហគមន៍នេសាទនៅឃុំពាមឆ្កោកត្រូវបានធ្វើការបោះឆោតជ្រើសរើសសាជាថ្មី ដែលកន្លងមកធ្លាប់មានរឿងអាស្រូវករណីបទល្មើសនេសាទកើនឡើង

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី៥កញ្ញា២០២៣នៅក្នុងឃុំពាមឆហកោកស្រុកជលគីរីមានការបោះឆ្នោតជ្រើសរើសសមាសភាពសហគមន៍នេសាទថ្មីគ្រាដែលសហគមន៍នេសាទចាស់ធ្លាប់មានរឿងអាស្រូវទំនាស់ជាមួយប្រជាពលរដ្ឋនិងមានភាពមិនប្រក្រតីបទល្មើសនេសាទនៅក្នុងដែនគ្រប់គ្រងដោយអាណត្តិសហគមន៍ចាស់ ។

ការបោះឆ្នោតជ្រើសរើសហគមន៍ថ្មីនៅថ្ងៃនេះធ្វើឡើងក្រោមអធិបតីភាពលោកប្រាក់លាងហួរ អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទទាំងជលផលនិងគ្របគ្រងលើសហគមន៍ លោកនាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងរួមនិងអាជ្ញាធមូលដ្ឋានលោក មុតម៉េង អភិបាលរងស្រុកជលគីរី លោក ចេះសេនីយ៍ឯក ហ៉ឺមយ៉ុង អធិការនគបាលស្រុកជលគីរី លោកមេឃមនិងប្រជាពលរដ្ឋ៣ភូម៨ចូលរួមជាង៥០០នាក់ ។

ប្រជាពលរដ្ឋបានអោយដឹងតាមរយះទូរសព្ទ័នៅរសៀលនេះថាប្រជាពលរដ្ឋបានសហនើសុំទៅខាងលើដើម្បីធ្វើការរុះរើសហគមន៍ចាស់ដោយធ្វើការបោះឆ្នោតជ្រើសរើសសហគមន៍ថ្មីដើម្បីថែរក្សាតំបន់អភិរក្សការពារធន់ធានធម្មជាតិដែលមានស្រាប់អោយនៅគង់វង្សរឹងម៉ាំដើម្បីសម្រាប់កូនចៅជំនាន់ក្រោយគ្រាដែលសហគមន៍ចាស់មានរឿងអាស្រូវលើការគ្រប់គ្រងតំបន់អភិរក្សធ្វើអោយមានបក្សពួកខ្សែស្រឡាយបទល្មើសនេសាទ។​

លោក.ប្រាក់លាងហួ.អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងទទួលបន្ទុកសហគមន៍នេសាទបានអោយដឹងនៅវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី៥កញ្ញា២០២៣នេះថាការបោះឆ្នោតដើម្បីជ្រើសរើសសហគមន៍ជាថ្មីនេទី១គ្រាដែលសហគមន៍នេសាទចាស់ផុតអាណត្តិ ហើយ ទី២នៅក្នុងជួរគណៈកម្មាធិការសហគមន៍នេសាទនេះខ្លះសុំលាឈប់ហើយខ្លះទៀតឈឺនិងស្លាប់ក្នុងនោះទី៣គែយើងត្រូវធ្វើការពង្រឹងសមត្ថភាពឡើងវិញលើផ្នែកវិន័យនិងលើគ្រប់គ្រងផងដែរ ។

លោក ប្រាក់លាងហួ អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនិងទទួលបន្ទុកគ្រប់គ្រងសហគមន៍បានអោយដឹងទៀតថាកហរោតការបោះឆ្នោតជាប់សមាសភាពថហមីនេះខាងមន្ទីនិងមានគម្រោងបើកវគ្គបណ្តុះបណ្តាលដល់សមាជិកសហគមន៍ថ្មីអោយយល់ច្បាស់ពីនិតិវិគ្រប់គ្រងតំបនើអភិរក្សនិងប្រើប្រាស់កម្កាំងយាមកាមល្បាតការពារក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួនអោយបានម៉ឹងម៉ាត់ ។

លោក ប្រាក់លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថារត:ពឹលពេញមួយថ្ងៃមកនេះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាសសភាពសហគមន៍ថ្មីនេះមានបេក្ខជនឈរឈ្មោះចំនួន ២០ នាក់តែជាលទ្ធផលជាប់ឈ្មោះបាន១៣នាក់មកពីភូមិក្បាលកន្លង់៦នាក់ភូមិអន្លង់មេត្រី៤នាក់និងភូមិពាមឆ្កោក៣នាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *