ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចទទួលផលចោរកម្ម

ខេត្តស្វាយរៀង:នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណី លួចទទួលផលចោរកម្ម។ការឃាត់ខ្លួនខាងលើនេះនៅចំណុចហាងម្លប់កាស្យា ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ  ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា សង្ស័យឈ្មោះ ស៊ុំ ចាន់ អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់បន្ថែមថាការឃាត់ខ្លួនខាងលើជាប់ពីបទ លួច នឹងទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ 

សមត្ថកិច្ចបន្តទៀតថា   កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាភ្នំ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះឆែកឆេរផ្ទះរបស់ឈ្មោះ ស៊ុំ ចាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង  ។

ប្រភពបន្ថែមថា នៅក្នុងការឆែកឆេរនោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖កន្ត្រកម៉ូតូចំនួន០៨, មួកសុវត្ថិភាពចំនួន០៦, ម៉ាស៊ីនបាញ់ខ្យល់ចំនួន០១គ្រឿង, ផ្លាកលេខម៉ូតូចំនួន០១ (តាកែវ ១AB ៤៤០៤), កាងក្រោយម៉ូតូចំនួន០១, សៀវភៅធនាម៉ូតូរបស់ក្រុមហ៊ុនហុងដាចំនួន០៧ក្បាល, សោរធ្វើម៉ូតូចំនួន០៤កញ្ចប់,ម៉ូទ័រកិបផ្លាកលេខ០១គ្រឿង, គ្រឿងកឹបស្លាកលេខ០១ឈុត, ផ្លែម៉ូទ័រកាត់ចំនួន០៤, សោរដោះ១០គ្រាប់, ខ្សែរឹតពណ៌ខ្មៅ០១ថង់, ញញូរចំនួន០៣, កញ្ចក់ម៉ូតូចំនួន០៣, ធុងលាយថ្នាំចំនួន០២, ទួល្វី០១, សោរម៉ូតូ០១, ខ្លាញ់គោ០១កំប៉ុង, នឹងម៉ូតូ០១គ្រឿងម៉ាកហុងដាសង់សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង ១G ៩៥៤៩។ 

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាន សមត្ថកិច្ចនគរបាលស្រុកបាភ្នំខេត្តព្រៃវែង យកទៅរក្សាទុក្ខនិងកសាងសំណុំរឿងបន្ត ដើម្បីចាត់ការបន្តតាមច្បាប់។ដោយក្រាំង មាស

Leave a Reply

Your email address will not be published. Required fields are marked *