រថយន្ត០១គ្រឿង ឆេះអស់ស្ទើទាំងស្រុងសង្ស័យឆ្លង ចរន្ដអគ្គីសនី

ខេត្តបាត់ដំបង៖រថយន្ត០១គ្រឿង សង្ស័យឆ្លងចរន្តភ្លើងបង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។

ហតុការណ៍នេះកើតឡើង នៅវេលាម៉ោង១៧និង ៤០នាទី ថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី០៨ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះខាងលើម៉ាកហាយឡែនដឺ(Hight Lander) ពាក់ផ្លាកលេខភ្នំពេញ 2AN-0117 ខូចខាតផ្នែកខាងក្រោយ (60%)ប៉ុន្តែមិនបណ្តាលអោយមានរងរបួសដល់មនុស្សឡើយ ។

ក្នុងហេតុការណ៍អគ្គិភ័យឆេះរថយន្តនេះដែរភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យស្រុក០១គ្រឿងដើម្បីចុះជួយពន្លត់ តែមិនបានប្រើប្រាស់ទឹកទេ ដោយសារប្រជាពលរដ្ឋជិតខាងជួយយកទឹកទុយោម៉ូទ័រនិងទឹកធុងជះពន្លត់ទាំងស្រុងមិនឱ្យឆេះរាលដាលបន្ត ។ដោយក្រាំងមាស

Leave a Reply

Your email address will not be published. Required fields are marked *