សមត្ថកិច្ចយករថយន្ដជួយអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពង់ឆាបឆេះព្រៃចំការទាន់ពេលវេលា

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង ១៨និង០០នាទី  មានអគ្គីភ័យមួយកន្លែងបានឆាបឆេះដីចំការអ្នកស្រុកយ៉ាងសន្ធោសន្ធៅបង្កការមានភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់។

យោងតាមសមត្ថកិច្ចចុះជួយអន្តរាគមន៍បានឲ្យដឹងថា ករណីអគ្គិភ័យខាងលើនេះនៅត្រង់ចំណុចក្រុមទី១៩  ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលករណីនេះសង្ស័យបង្កឡើងដោយភ្លើងបារី មានអ្នកយកឃ្មុំ ឬ បង្កដោយជនមិនស្គាល់មុខបានលួចដុត គំនរសំរាមដែលទុកចោលនៅក្នុងភូមិសាស្ត្រខាងលើ ។

ក្នុងហេតុការណ៍អគ្គិភ័យនេះគេឃើញសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿងដើម្បីចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ២រថយន្តទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង មិនអោយរាលដាលទៅដល់ដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបាន ហើយហេតុការណ៍នេះក៏មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ដោយក្រាំងមាស

Leave a Reply

Your email address will not be published. Required fields are marked *