កូនតិរច្ឆានដើមកំណើតជានរកចាប់ជាតិ ពិតជាសាហាវឃោរឃៅ ខ្លាំងណាស់ហ៊ានលើកដៃ វ៉ៃ បោក ឪពុកបង្កើតទៅនឹងធុងហ្គាស បណ្ដាលឲ្យដេកស្លាប់ក្នុង ថ្លុកឈាម

ខេត្តព្រៃវែង៖កូនតិរច្ឆានម្នាក់ឈ្មោះបង្កឈ្មោះ ឡេង បារាំង ភេទប្រុសអាយុ ២៧ ឆ្នាំបានប្រើអំពើហឹង្សាទៅលើឪពុកចាស់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណិចអាធម្ម។

ហេតុការខាងលើនេះនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិថ្លុកកណ្ដោល ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។

យោងតាមពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ុន ឆៃឡេង ភេទប្រុសអាយុ ៥២ ឆ្នាំ រស់នៅ ភូមិ.ឃុំ កើតហេតុ ខាងលើ ខណះត្រូវកូនបង្កើតបង្កឈ្មោះ ឡេង បារាំង ភេទប្រុសអាយុ ២៧ ឆ្នាំ ជាអ្នកប្រើប្រាស់សារធាតុញៀន (បែកថ្នាំ)បានវង្វេងស្មារតីបានវ៉ៃនឹងបោកឪពុកខ្លួនឯងទៅនឹងធុងហ្គាសនៅក្នុងបន្ទប់ដេកបណ្ដាលឱ្យដេកស្លាប់នៅក្នុងថ្លុកឈាម ។

ជនសង្ស័យឈ្មោះឡេង បារាំង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗ កសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់។ដោយក្រាំងមាស

Leave a Reply

Your email address will not be published. Required fields are marked *