ឃាតករដៃឆៅសម្លាប់ នារីស្រស់ខ្ចីម្នាក់ នៅក្រុងបាវិតខេត្តស្វាយរៀង សមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនបានហើយ

(ខេត្តព្រះវិហារ) ៖ ឃាតករសម្លាប់ នារីម្នាក់នៅ ក្រុងបាវិត ខេត្តស្វាយរៀង ពេលនេះត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកឆែប ខេត្តព្រះវិហារចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។

ប្រភពពីមន្ត្រីនគរបាលស្នងការដ្ឋានខេត្តព្រះវិហារបានអោយដឹងថា ជនសង្ស័យជាឃាតករបានលេបថ្នាំសម្លាប់ខ្លួន ពេលភ្លាមៗនេះមិនអាចសួរចម្លើយបាននៅឡើយទេ សមត្ថកិច្ចនគបាលនៃស្នងការដ្ឋានខេត្តព្រះវិហ៊ា បានធ្វើការប្រគល់ជូននគបាលជំនាញនាយកដ្ឋានព្រហ្មទណ្ឌនឹងជំនាញខេត្តស្វាយរៀង បន្តនីតិវិធីតាមផ្លូវច្បាប់។

ករណីឃាតកម្មដ៏សាហាវនេះដើមឡើយហាក់នៅក្នុងអាឋកំបាំង ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង សមត្ថកិច្ច បានខំប្រឹងប្រែងស្រាវជ្រាវ ទើបកំណត់មុខសញ្ញ៉ាបាន ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានដោយជោគជ័យ សកម្មភាពដ៏ល្អរបស់សមត្ថកិច្ចនគបាលលើកនេះ បានធ្វើឲ្យមហាជនកោតសរសើរ ដោយសមត្ថកិច្ចក្នុងខេត្តព្រះវិហារនិងខេត្តស្វាយរៀងសហការណ៍បានល្អខ្លាំងណាស់៕ដោយក្រាំងមាស

Leave a Reply

Your email address will not be published. Required fields are marked *