បុរសម្នាក់បានសម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយសារតែជំងឺប្រចាំកាយ

ខេត្តបាត់ដំបង៖នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មានបុរសម្នាក់សង្ស័យខូចចិត្តព្រោះតែមានជំងឺប្រចាំកាយរ៉ាំរ៉ៃបានសម្រេចធ្វើអត្តឃាតខ្លួនឯង យកកន្សែងចងកទៅនឹងមែកស្វាយ ស្លាប់យ៉ាងអាណោចអាធ័ម ។  សាកសពខាងលើមានឈ្មោះ ហើយ ដា ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះ ខិត ឡា  ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្តីរបស់ខ្លួនមានជម្ងឺរលាកក្រពះ២ឆ្នាំមកហើយ ហើយគាត់តែងតែដេកស្រែកថាឈឺណាស់ គាត់ដើរទៅណាមិនបានឆ្ងាយទេព្រោះគាត់ឈឺ គាត់តែងតែនិយាយថាមិនចង់រស់ទេ មិនចង់អោយពិបាកដល់កូនប្រពន្ធ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០និង០០នាទី ខ្លួនបានទៅផ្ទះអ៊ំ មាជ ដើម្បីរកលេខទូរស័ព្ទអង្គការដើម្បីខ្ចីលុយប៉ុន្តែមិនមាន ហើយខ្លួនបានត្រឡប់មកផ្ទះវិញនៅម៉ោងប្រហែល១០និង៣០នាទី ក៏បាត់ប្តីហើយដើររកជុំវិញផ្ទះប៉ុន្តែរកមិនឃើញ ហើយខ្លួនបានដើររកដល់ចម្ការស្វាយខាងលិចផ្ទះក៏បានឃើញគាត់ចងកនៅនិងមែកស្វាយស្លាប់បាត់ហើយ ភ្លាមនោះខ្លួនក៏បានស្រែកអោយគេមកជួយ។

ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និង គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសាចងកពិតប្រាកដមែន ក្រោយពីគ្រូពេទ្យ និងផ្នែកជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយក្រាំងមាស

Leave a Reply

Your email address will not be published. Required fields are marked *