ស្នងការដ្ឋាននគរបាលខេត្ត ជួបសំណេះសំណាល អារហារសាមគ្គីជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ ចំនួន៥៨នាក់

កំពង់ឆ្នាំង៖នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធី ជួបសំណេះសំណាលជួបសំណេះសំណាល អារហារសាមគ្គីជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ ចំនួន៥៨នាក់ វត្តមាន លោកជំទាវ កែ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត។ រួមនឹងពិសាអាហារសាមគ្គី ក្រោយបុណ្យចូលឆ្នាំខ្មែរ ២០២៣។

ក្នុងពិធីនេះផងដែរឧត្តមសេនីយ៍ទោស្នងការខេត្តក៏បានពានាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដឹងគុណពីសំណាក់ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ដែលតែងតែបានផ្ដាំផ្ញើរ សូមឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងដែលចូលនិវត្តន៍។

ឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលថ្លែងថា អតីតមន្ត្រីនគរបានចូលនិវត្តន៍ បានធ្វើការលះបង់ ពុះពារការលំបាក ឧបសគ្គ ប្រឈមនឹងគ្រោះថ្នាក់នាពេលកន្លងមក ទាំងនោះហើយ ដែលនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខ​សុភមង្គល របស់អ្នកជំនាន់ក្រោយ ។ ការកសាងពីបាតដៃទទេរ និងបទពិសោធន៍របស់ លោកអ៊ុំ ពូ អ្នកមីង ជាអ្នកជំនាន់មុន ជាការចូលរួមចំណែក ជាមួយថ្នាក់ដឹកនាំ វីរជន យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ វីរប្រជាជន បាននាំមកអ្វីៗ ដល់អ្នកជំនាន់ក្រោយ។

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានធ្វេីការថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានលះបង់ទាំងកំលាំងចិត្តកាយ ដេីម្បីការពារសន្តិសុខសុវត្ថិភាពជូនសង្គមជាតិទាំងមូល ។

ក្នុងពិធីនេះដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភ ដល់មន្ត្រីនគរបាលចូលនិវត្តន៍ទាំង ៥៨ នាក់ ក្នុង១នាក់ ថវិកា ២០ ០០០ រៀល/លោកជំទាវ កែ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឧបត្ថម្ភ សារុង ១ និងថវិការ ១០ ០០០ រៀល/លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត ឧបត្ថម ១នាក់ ថវិការ ៣០ ០០០ រៀល/ឯឧត្តម ស្នងការខេត្ត និងសហការ ឧបត្ថម ក្នុង១នាក់ សារ៉ុង១ និងថវិកា ៥០ ០០០ រៀល។

ជាពិសេសទៅទៀតដេីម្បីការលេីកទឹកចិត្ត និងអបអរសាទរឆ្នាំថ្មី ២០២៣ ឯកឧត្តមស្នងការ ក៏បានរៀបចំពីធីពិសារអាហារសាមគ្គី ដល់មន្ត្រីនគរបាលទាំងអស់ ដែលបានខិតខំការពាររក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងកន្លងមក និងឱកាសបុណ្យចូលឆ្នាំ រួមនឹងមន្ត្រីនគរបាលចូលនិវត្តន៍ទាំង៥៨នាក់។ក្រាំងមាស

Leave a Reply

Your email address will not be published. Required fields are marked *