ខេត្តកំពង់ឆ្នាំង៖ប្រជាពលរដ្ឋ ១០គ្រួសារដែលរងគ្រោះដោយសារភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះប៉ើងដំបូលនិងជញ្ជាំងនៅថ្ងៃទី១៨មេសា២០២៣នេះបានទទួលអំណោយរបស់ឯកឧត្តមហ៊ុន ម៉ាណែតនិងលោកជំទាវតាមរយះមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
មេបញ្ជាការតំបន់ប្រតិបត្តិការស្រុករងកំពង់ឆ្នាំងនិងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកឧត្តមសេនៅយ៍ត្រី អ៊ុំសុភា បានដឹកនាំក្រុមការងារមនុស្សធម៍ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋាននាំយកអំណោយរបស់ឯកឧត្តមហ៊ុន ម៉ាណែតនិងលោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះអស់ទាំងស្រុងកាលពីពេលថ្មីៗកន្លងទៅនេះនៅឃុំស្វាយស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
អំណោយដែលបាននាំយកមកប្រគល់ជូនថ្ងៃនេះមានអង្ក២៥០គីឡូក្រាម ស័ង្កសី ២៥០ សន្លឹក.ស៊ីម៉ង់ ២០បេ.មី១០កេះ.ទឹកត្រី ១០យួរ.ទឹកស៊ីអ៊ីវ១០យូរ.ត្រីខ ១០យួរ រួមនិងថវិកាមួយចំនួន ៕