រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ សម្រាប់ភូមិចំនួន៣ក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ សម្រាប់ភូមិចំនួន៣ក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោក សួន សុខារិទ្ធី អភិបាលរងស្រុកសាមគ្គីមានជ័យ និងលោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត តំណាងលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត និងមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ តំណាងធនាគារឯកជន និងប្រជាពលរដ្ឋទាំង៣ភូមិផងដែរ ។

លោក សួន សុខារិទ្ធិ អភិបាលរងស្រុកសាមគ្គីមានជ័យបានមានប្រសាសន៍ថា កន្លងមកបញ្ហារិវាទដីធ្លីជាច្រើន ករណី កើតឡើងបញ្ហារិវាទទាំងនេះ កើតឡើងដោយសារដីធ្លី ទាំងនោះ មិនទាន់ចុះបញ្ជីដីធ្លី ឬ គ្មានប័ណ្ណកម្មសិទ្ធ នៅឡើយ។ ដោយឡែកបច្ចុប្បន្ននេះ បញ្ហាប្រឈមលើវិវាទ ដីធ្លី គឺមានការថយចុះជាច្រើន ដោយសារមានការចុះបញ្ជី បានត្រឹមត្រូវហើយនោះ។

ដូចនេះការចុះបញ្ជីដីធ្លីជាលក្ខណៈ ប្រព័ន្ធនេះគឺមានសារៈសំខាន់ណាស់ សម្រាប់បងប្អូន ប្រជាពលរដ្ឋទូទៅ អាចកាត់បន្ថយទំនាស់ ធានាបាននូវ សុវត្ថិភាពពីការក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួន មិន តែប៉ុណ្ណោះ ក្រោយពីបានចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធនេះហើយ ម្ចាស់កម្មសិទ្ធអាចយកប្រើប្រាស់តាមតម្រូវការចាំរបស់បងប្អូន ។

លោកបានបញ្ជាក់ថាភូមិទាំង៣ ដែលធ្វើការផ្សព្វផ្សាយថ្ងៃនេះមានភូមិ ជន្លាត់ដៃ ភូមិស្វាយផ្អែម និងភូមិថ្មី ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឈុន សុខកុម្ភ: បានមានប្រសាសន៍ថាៈ គោលបំណងនៃការ ប្រជុំផ្សព្វផ្សាយ ថ្ងៃនេះគឺដើម្បី ផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ រួមមាន ការកំណត់ព្រំដី ការវាស់វែង និងការ វិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ ដោយមន្ត្រី ជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត សហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពគ្រប់ គ្រងដីរដ្ឋ ដែលពាក់ព័ន្ធ។

លោកបានបន្តថាៈ ការចុះបញ្ជីដីធ្លីនេះ គឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យា ទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេស ជឿនលឿន លើពិភពលោក ដែលកំពុងអនុវត្ត ហើយមាន ប្រសិទ្ធភាព លើការគ្រប់គ្រងដីធ្លី នេះ ជាប្រការសមស្របបំផុត ដែលបាន កំណត់ នៅក្នុងគោលនយោបាយដីធ្លី របស់ រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយ ភាពក្រីក្រ ទំនាស់ដីធ្លី នៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។

ជាមួយគ្នានេះ លោកអនុប្រធានមន្ទីរ ក៏បាន ស្នើដល់ប្រជាពលរដ្ឋ ផ្ដល់ការគាំទ យោគយល់ និងផ្តល់កិច្ចសហការ ជាមួយ ក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះ ថ បញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធនេះ ព្រម ទាំងភ្ជាប់មកជាមួយ នូវឯកសារដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ដើម្បីឱ្យដំណើរការចុះ បញ្ជី ទទួលបានជោគជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *