កំពង់ឆ្នាំង ៖ ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាឃុំឆ្នុកទ្រូ អាណត្តិទី៥នៅសាលាឃុំឆ្នុកទ្រូ ក្រោមអធិបតីភាព ឯកឧត្តមអប សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ អភិបាលគណះអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ លោក ចេង ចាន់ដូណា អភិបាលគណះអភិបាលស្រុកបរិបូរណ៍ លោក សៅ កៅ នាយករដ្ឋបាលសាលាខេត្ត លោកនាយករងរដ្ឋបាលស្រុកបរិបូរណ៍ កងកម្លាំងទាំងបី មេឃុំ ក្រុមប្រឹក្សា ស្មៀនឃុំ មេភូមិ អនុភូមិ នាយកសាលាបឋមនិងអនុវិទ្យាល័យ លោកស្រីប្រធានមណ្ឌលសុខភាពរួមទាំង ប្រជាពលរដ្ឋចូលរួមសរុបចំនួន៣០នាក់ (ស្រ្ដី៥នាក់)។ ពិធីនេះរៀបចំឡើងនៅវេលាម៉ោង២.៣០នាទី ល្ងាច ថ្ងៃ អង្គារ ៧កើត ខែ អាសាឍឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២២។
-ចាប់ផ្ដើមកម្មវិធីលោកសៅ កៅនាយករដ្ឋបាលសាលាខេត្តបានអានអនុក្រឹត្យស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាឃុំឆ្នុកទ្រូ ក្នុងអាណត្តិទី៥ ។
-លោកសុកសៀម ទប់ទី១ ក្នុងអាណត្តិទី៥ បានឡើងអានរបាយការណ៍សង្ខេបស្ដីអំពីស្ថានភាព អនុវត្តនិងសមត្ថិផលផ្សេងៗក្នុងអាណត្តិទី៤កន្លងមកជំរាបជូនអង្គពិធីទាំងមូល។
ឱកាសនោះ លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ មានមតិស្វាគមន៍ និងប្តេជ្ញាចិត្ត ខិតខំអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្តនានាឲ្យបានខ្ជាប់ខ្ជួន ពង្រឹងសាមគ្គីភាពឲ្យទៅជារដ្ឋបាលឯកភាព ធានាបាននូវការអនុវត្ត ឲ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បណ្ដុះបណ្ដាលរៀនសូត្រ ដើម្បីលើកកំពស់ការអភិវឌ្ឍសមត្ថភាពក្នុងការគ្រប់គ្រងឲ្យបានល្អប្រសើរឡើង។
-ក្នុងឱកាសនោះ ឯកឧត្តម អម សុភាអភិបាលរងខេត្ត ក៏បានមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់ក្រុមប្រឹក្សាឃុំឆ្នុកទ្រូ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមខ្លឹមសារនែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ ផ្ដួចផ្ដើមគំនិតរៀបចំពង្រាង ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ត្រូវធ្វើ របាយការណ៍លទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួននៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារនៅសេសសល់ដែលសម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយដែលត្រូវអនុវត្តបន្ត ការរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ដែលត្រូវអនុម័តកំណត់ហេតុកិច្ចប្រជុំ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ប្រតិទិននៃកិច្ចប្រជុំសាមញ្ញ ប្រចាំឬកំណត់ខែរាប់ចាប់ពីកិច្ចប្រជុំសាមញ្ញរាល់លើក។ បន្តលើកកម្ពស់ការផ្ដល់សេវាសាធារណៈតាមបណ្ដាជំនាញរៀងខ្លួនបន្តលើកកម្ពស់អភិវឌ្ឍធនធានមនុស្សបន្ថែមទៀត។ ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ បន្ទាប់ទទួលបានមុខតំណែងនេះ ត្រូវតាំងខ្លួន ជាអ្នកបំរើ ពលរដ្ឋដោយស្មោះត្រង់និងគ្មានលក្ខខណ្ឌ ត្រូវសិក្សាស្រាវជ្រាវឲ្យបានដឹងច្បាស់លាស់អំពីបញ្ហាកង្វល់ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ហើយទទួលយកបញ្ហាទាំងនោះមកធ្វើការដោះស្រាយឱ្យចំគោលដៅនិង បន្តលើកកម្ពស់ទទួលខុសត្រូវឲ្យបានទាន់ពេលវេលាក្នុងការកំណត់តារាងតម្លៃសេវាសាធារណៈ ដោយធ្វើការប្រកាសផ្សព្វផ្សាយបិទតាមសាលាឃុំ សង្កាត់ ឲ្យប្រជាពលរដ្ឋបានយល់ដឹងអ្វីដែលពលរដ្ឋ មិនយល់ត្រូវណែនាំនិងចង្អុលបង្ហាញពួកគាត់ឱ្យបានយល់ច្បាស់ជៀសវាងការប្រើសម្ដីមិនពិរោះពិសារ ត្រូវមានក្រមសិលធម៍ និងវិជ្ជាជីវះខ្ពស់។
បន្តទប់ស្កាត់បទល្មើល ជលផលបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតដែលកើតមានក្នុងភូមិ ឃុំ ដែលត្រូវពង្រឹងគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចឲ្យបានជាប្រចាំ។
ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុមប្រឹក្សា គោរពច្បាប់ គោលនយោបាយឲ្យបានខ្ជាប់ខ្ជួន ពង្រឹងរបៀបរបបអនុវត្តការងារ សំដៅអភិវឌ្ឍមូលដ្ឋាន ធានាឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។
-ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាឃុំគឺជាមន្ត្រីថ្នាក់ក្រោមជាតិ កើតចេញពីការបោះឆ្នោត ជាអ្នករស់នៅជាមួយប្រជាពលរដ្ឋ បំរើ ប្រជាពលរដ្ឋដោយផ្ទាល់ គោលដៅសំខាន់ គឺការបំរើសេវាសាធារណះជូនប្រជាពលរដ្ឋឱ្យបានល្អ គឺមិនខ្លាចខ្វះការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋនៅអាណត្តិក្រោយៗទៀតឡើយ៕ដោយងិន វាសនា