សមត្ថកិច្ច នគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការបកស្រាយបន្ទាប់ពីមានមហាជនរិះគន់

ខេត្តពោធិ៍សាត់ ៖ ក្រោយពីមាន វីដេអូ មួយឃ្លីបបានបង្ហោះចែកចាយតាមបណ្ដាញសង្គមក្នុងនោះគេឃើញសមត្ថកិច្ច នគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានដេញតាមឃាត់រថយន្តតាក់សុី ម៉ាកសាំយ៉ុង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះក្នុងនោះម្ចាស់រថយន្តបានថតជាវីដេអូនិយាយចោទប្រកាន់សមត្ថកិច្ច ដែលប្រដេញឃាត់ រថយន្ដរបស់ពួកគាត់កំពង់ធ្វើដំណើរតាមផ្លូវ ថែមទៀតផង ។

បន្ទាប់ពី វីដេអូ មួយឃ្លីបនេះបង្ហោះចេញមិនបានប៉ុន្មានផង ក៏មានអ្នកសារព័ត៌មាន​ក្នុងស្រុកជាច្រើនអង្គភាពបានសរសេរបង្ហោះយោងតាមប្រភពមួយចំនួនថា សមត្ថកិច្ច នៅក្នុងវីដេអូ​នោះ បង្កើតកុងត្រូលជជុះជម្រិតទាលុយពីប្រជាពលរដ្ឋដឹកជញ្ជូនផលអនុផលព្រៃឈើ ក្រោមការចាត់ចែងពីលោក វរៈសេនីយ៍ឯក ភុំ ផៃឌឿម ដែលគេស្គាល់ជាមន្រ្តីនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។​

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះសមត្ថកិច្ច ដែលដេញឃាត់រថយន្តនោះឈ្មោះ លោក អនុសេនីយ៍ឯក ភុំ វីរៈឧត្តម មន្រ្តីនគរបាលចល័តទទួលភារកិច្ចចាត់តាំងទប់ស្កាត់ បង្រ្កាបបទល្មេីសក្នុងស្រុកភ្នំក្រវាញ បានមកធ្វើការបដិសេធច្រានចោលទាំងស្រុងចំពោះការរិះគន់ដោយ លោកបកស្រាយថា ម្ចាស់រថយន្ដមិនព្រមចូលរួមសហការជាមួយសមត្ថកិច្ចឡើយ ខណះលោកទទួលបានសេចក្តីរាការណ៍ពីប្រជាពលរដ្ឋ​ថាមានរថយន្ដតាក់ស៉ី សាំយ៉ុងពណ៍ស មានដឹកបទល្មើស ពេលនោះកម្លាំងរបស់លោកកំពង់បើករថយន្ដតាមដងផ្លូវប្រទះឃើញរថយន្ដសាំយ៉ុងពណ៍សបើកបញ្ច្រាសទិសគ្នាពេលនោះ លោកបទរថយន្ដ ប្រដេញឃាត់ឱ្យឈប់ តែម្ចាស់រថយន្ដ បើករ៉េ​ពេញផ្លូវ ទើបសមត្ថកិច្ចមានការសង្ស័យ ទើបប្រដេញឱ្យឈប់ទាល់តែបាន ក្រោយពីឈប់ហើយម្ចាស់រថយន្ដមិនព្រមសហការនោះទេ ថែមទាំងថតមកលើសមត្ថកិច្ចនិងវាយប្រហារដោយគ្មានមូលដ្ឋានថែមទៀតផង។ ក្នុងនោះមានបណ្ដាញសង្គម ក៏បានរិះន់ទៅលោក វរៈសេនីយ៍ឯក ភុំ ផៃឌឿម នគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ថា បានបង្កើតកុងត្រូលជជុះតាមបណ្ដោយផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចផ្លូវបំបែកចូលទៅ(ភូមិសាយ)ស្ថិតនៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ចេញធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដោយបើករថយន្តប្រដេញម៉ូតូសណ្ដោងរឺម៉កដឹកឈើ គោយន្ដកន្រ្តៃដឹកឈើ រថយន្តដឹកឈើឬមានការសង្ស័យ គឺ ដេញទាំងអស់ ហើយការប្រដេញយ៉ាងអានាធិបតេយ្យនេះ ពុំមែនបង្រ្កាបនោះទេ គឺ ប្រដេញជំរិតលុយនោះគឺមិនពិតនោះឡើយលោកសុំធ្វើការបដិសេធទាំងស្រុង ខណៈ លោក វរៈសេនីយ៍ឯក ភុំ ផៃឌឿមគាត់នៅខេត្តរហូតមិនដឹងរឿងអ្វីឡើយ ដោយលោកបានដាក់បទបញ្ជាឱ្យលោកដឹកនាំកម្លាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋានរួមទាំងបទល្មើសធនធានធម្មជាតិពិសេសការពារគោលនយោបាយភូមិ.ឃុំមានសុវត្តិភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពកក់ក្ដៅ។​ក្នុងនោះលោកអនុសេនីយ៍ឯក ភុំ វីរៈឧត្តមក៏បានសុំនូមពរដល់មហាជនសូមកុំជឿតែភាក្គីមួយម្ខាង អាចនាំឱ្យ ប៉ះពាល់ ដល់កិតិយស្តដល់អ្នកដទៃ ពិសេសប៉ះពាល់ ដល់កិតិយស្តដល់ថ្នាក់ដឹកនាំដែលលោកកំពង់តែខំប្រឹងប្រែងបំរើរាស្ត្រគ្មានពេលឈប់សម្រាក រាល់រឿងរ៉ាវអ្វីៗគឺមានហេតុនិងផលជានិច្ច៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *