
(កំពង់ធំ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភអង្ករចំនួន១,០០០ គីឡូក្រាម (មួយតោន) ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាពធ្វើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ទីទ័លក្រ និង អតីតយុទ្ធជន ដែលមាន ជីវភាពលំបាកខ្វះខាត ក្នុងខេត្តកំពង់ធំ ។

ជាមួយការឧបត្ថម្ភប្រកបដោយដោយមនោសញ្ជេតនាមនុស្សធម៌ដ៍ថ្លៃថ្លានេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមអិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងជូនពរឯកឧត្តម លោកជំទាវ បុត្រា បុត្រី សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិនិងប្រជាជន ។

