កំពង់ឆ្នាំង៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ក្នុងនោះពន្ធនាគារខេត្តកំពង់ឆ្នាំង កំពុងតែចូលរួមធ្វើចត្តាឡីស័ក ដោយ មានការគិតគូអំពី សុវត្ថិភាព សុខមាលភាពនិងសុខភាព របស់មន្ត្រី និងថ្នាក់ដឹកនាំពន្ធនាគារ ឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានជួយឧបត្ថម្ភ អាល់កុល ចំនួន០២កាន និងម៉ាស់ ចំនួន ១០០ ប្រអប់ ដល់ពន្ធនាគារខេត្តកំពង់ឆ្នាំង សម្រាប់អោយមន្រ្តី និងជនជាប់ឃុំ ប្រើប្រាស់ ដើម្បីទប់ស្កាត់ការពារ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅអង្គភាពពន្ធនាគារខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះថ្នាក់ដឹកនាំពន្ធនាគារ ខេត្តកំពង់ឆ្នាំងបានសម្តែងនូវទឹកចិត្តនិងមនោសញ្ជេតនាសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាព សុខភាព សុកមាលភាពពីសំណាក់ ឯកឧត្តម ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារខេត្ត និងជនជាប់ឃុំទាំងអស់ ។
ថ្នាក់ដឹកនាំពន្ធនាគារខេត្តកំពង់ឆ្នាំងថ្លែងអំណរគុណ និងជូនពរ ឯកឧត្តម ព្រះរាជអាជ្ញា ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕