
ខេត្តកំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ៨ខែ មិថុនា ឆ្នាំ ២០២១នេះ សមត្ថកិច្ចនគរបាល ដឹកនាំដោយលោកឡុង សុភី នាយរងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះឃាត់រថយន្តដឹកដីនៅក្នុងគោលដៅរបស់ខ្លួន ស្របតាមបណ្ដោយផ្លូវជាតិលេខ ៥២ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

-លោកឡុង សុភី នាយរងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការចុះ
ប្រតិបត្តិការខាងលើនេះ ឃាត់បានរថយន្តដឹកដីចំនួន ៧ គ្រឿង ក្នុងនោះក៏មានរថយន្តដឹកដីរបស់សាធារណៈការដែលកំពុងសាងសង់ផ្លូវលេខ៥២មួយគ្រឿងផងដែរ។

-លោកឡុង សុភី បានបញ្ជាក់បន្ថែមថា ការចុះឃាត់រថយន្ដ គែអនុវត្តស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក ដោយតម្រូវឲ្យអ្នកបើកបរពាក់ខ្សែក្រវ៉ាត់និងមានប័ណ្ណបើកបរឲ្យបានត្រឹមត្រូវ តម្រូវឲ្យរថយន្តដឹកដីមានគម្របគ្រប ជៀសវាងការធ្លាក់ដីរាយប៉ាយតាមដងផ្លូវ នឹងបង្កឱ្យមានការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ ដោយឡែករថយន្តក៏ត្រូវមានឯកសារឲ្យបានត្រឹមត្រូវដូចជាមានឈៀកអាជីវកម្មនិងបង់ពន្ធផ្លូវជាដើម។

លោកបានបន្តទៀតថាបើម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំខាងលើនោះទេលោកនឹងធ្វើការពិន័យតាមផ្លូវច្បាប់ចរាចរណ៍ផ្លូវគោកមិនអាចអនុគ្រោះឲ្យបានឡើយ។

- ការចុះឃាត់រថយន្តរបស់សមត្ថកិច្ចខាងលើនេះមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋផងដែរ ដោយពួកគាត់សំណូមពរដល់អ្នកបើកបរសូមបន្ថយល្បឿននឹងសូមឱ្យស្រោចទឹកទៅតាមដងផ្លូវជាប្រចាំជៀសវាងដីហុយ ពិបាកក្នុងការរស់នៅ ដោយមានខ្លះបានលើកឡើងថា (លុយអ្នកយករោគទុក្ខអោយប្រជាពលរដ្ឋអ្នកទទួលឬយ៉ាងណា? ។

-សូមបញ្ជាក់ផងដែរ!! ការចុះឃាត់រថយន្តដឹកដីរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងខាងលើនេះ គេសង្កេតឃើញថា មានមន្ត្រីនគរបាលមួយចំនួនតូចដែលបានចុះអនុវត្តខាងលើនេះ ហាក់មានចរិតក្រអឺតក្រទម ខ្វះវិជ្ជាជីវៈជាមន្ត្រីនគរបាលតាមរបៀបរើសអើងជាមួយអ្នកសារព័ត៌មាន ដោយមន្ត្រីទាំងនោះ ហាមឃាត់ មិនអោយ អ្នកសារព័ត៌មានថតផ្តិតយករូបភាពមកធ្វើការផ្សព្វផ្សាយទៅវិញ ដោយគ្រាន់តែអ្នកសារព័ត៌មានថតយករូបភាពយកទៅធ្វើការផ្សព្វផ្សាយក្នុងន័យអប់រំ ឱ្យមានភាពទូលំទូលាយបញ្ជ្រាប ព័ត៌មានដល់មហាជនតែប៉ុណ្ណោះ ឬមួយការឃាត់រថយន្តខាងលើនេះ ដើម្បីជាប្រយោជន៍ ដូចការរិះគន់របស់មហាជននាពេលកន្លងមកថា ដាក់ខែដាក់ឆ្នាំ ជាមួយម្ចាស់រថយន្ដឬយ៉ាងណា?បើខ្លួនជាមន្ត្រីស្អាតស្អំមានរឿងអីត្រូវខ្លាច គ្រាន់តែអ្នកសារព័ត៌មានថតយកមកធ្វើការផ្សព្វផ្សាយសោះ ហាក់ដូចជាភ័យឬខ្លាចអ្វីទៅ!! មេចបានជាមិនឲ្យអ្នកកាសែតថតយ៉ាងដូច្នេះ៕

