
ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី 3 ខែឧសភាឆ្នាំ 2021លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ និងលោកសេង ឌី នាយប៉ុស្តិ៍នគរបាលឃុំឆ្នុកទ្រូបាននាំយកអំណោយរបស់សប្បុរសធម៌យកទៅចែកជូនដល់កងកម្លាំង និងប្រជាការពារដែលកំពុងត្រួតពិនិត្យ កន្លែងបិតខ្ទប់ចំនួន3គោលដៅ ក្នុងសហគមន៍ វៀតណាម ដែលវិជ្ជមានជំងឺកូវិដ ១៩ ចំនួន 4 នាក់ ក្នុង ភូមិឆ្នុកទ្រូ ដូចជានៅចំណុច{អ្នកតាទាំង} ចំណុចច្រកចូលទៅសហគមន៍វៀតណាម និង គោលដៅ1កន្លែងផ្សេងទៀតនៅ ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះលោកសាំង គឹមស៊នបានបែងចែកអំណោយក្នុង1គោលដៅៗ ទទួលបានទឹកសុទ្ធ 30 យួរ ទឹកផ្លែឈើ1កេស ម៉ាស 2ផ្អប់និងទឹកអាកុល ចំនួនពីរដប។

រំលឹកផងដែរ!! ការបិទខ្ទប់នេះចាប់ចាប់ផ្ដើមដំបូងតាំងពីថ្ងៃទី 27 ខែមេសា មកដល់ថ្ងៃទី 3 ខែឧសភានេះគឺអស់រយៈពេលមួយសប្តាហ៍ហើយក្នុងនោះលោកសាំង គឹមស៊នបាននាំយកថវិការបស់សប្បុរសជន និងថវិកាផ្ទាល់ខ្លួនរបស់លោកយកទៅចែកជូនកម្លាំងសមត្ថកិច្ចនិងប្រជាការពារតាមគោលដៅ សរុបរួមមាន -ទឹកបរិសុទ្ធចំនួន 160យួរ-ទឹកក្រូចនិងទឹកផ្លែឈើចំនួន 8 កេះ-ម៉ាស់ចំនួន 6 ផ្អប់និងទឹកអាកុលចំនួន 8 លីត្រ និងថវិកាចំនួន 88 ម៉ឺនរៀល ដែលមានការចូលរួមពីកូនបង្កើតរបស់លោកឈ្មោះ សូ គឹមសុងថវិការចំនួន 20 ម៉ឺនរៀល និងកូនស្រីឈ្មោះសូ គឹមអេងបានចេញថ្លៃសាំងម៉ូតូ កងកម្លាំង ចំនួន 15 លីត្រផងដែរ។ ដោយឡែកលោកសេង ឌីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆ្នុកទ្រូបានចូលរួមស្របនឹងពាក្យស្លោក{ខ្មែរជួយខ្មែរ} ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោក យកទៅចែកជូនកងកម្លាំងសមត្ថកិច្ចនិងប្រជាការពារគ្រប់គោល រយៈពេល មួយសប្តាហ៍នេះ រួមមានអង្ករ 90kgទឹកបរិសុទ្ធចំនួន 30យួរមី 2កេសនិងថវិកាចំនួន 45 ម៉ឺនរៀល ក្នុងនោះលោកក៏បានទទួលទឹកបរិសុទ្ធចំនួន 50 យួរពីលោកហួត សុផាតប្រពន្ធឈ្មោះអៀមដែលជាម្ចាស់សិប្បកម្មទឹកសុទ្ធនៅភូមិឆ្នុកទ្រូបានយកទៅប្រគល់អោយកម្លាំងសមត្ថកិច្ចគ្រប់គោលដៅផងដែរ។

យោងតាមសេចក្ដីរាយការណ៍ពីកងកម្លាំងសមត្ថកិច្ច និងប្រជាការពារ តាមគោលដៅបិតខ្ទប់បានប្រាប់ឲ្យដឹងថា ទោះជាកម្លាំងសមត្ថកិច្ចតាមគោលដៅមានការលំបាកត្រួតពិនិត្យ 24 ម៉ោងលើ 24 ម៉ោងមិនអោយមានការចល័តចេញចូលដាច់ខាត់ទៅក្នុងសហគមន៍ វៀតណាម ដែលមានវិជ្ជមានជំងឺកូវិដ ១៩ យ៉ាងណាក៏ដោយប៉ុន្តែពួកគាត់មានទឹកចិត្តសប្បាយរីករាយ ដោយពួកគាត់បានលើកឡើងថា ពេលជួបទុក្ខអាសន្នទើបដឹងថាខ្មែរ ចេះស្រលាញ់ខ្មែរ។ សេចក្ដីរាយការណ៍ បានឲ្យដឹងបន្ថែមទៀតថារយៈពេលមួយសប្ដាហ៍នេះ មានសប្បុសជនគ្រប់ទិសទីបានចូលខ្លួនមកជួយឧបត្ថម្ភគ្រប់បែបយ៉ាងមិនលោះថ្ងៃណាឡើយ ដូចជាទឹកបរិសុទ្ធ ទឹកផ្លែឈើ និងអង្ក រួមទាំងថវិកាថែមទៀតផង ជាក់ស្ដែងនៅល្ងាចថ្ងៃទី 3 ខែឧសភា នៅគោលដៅផ្លូវចូលវត្តយុគន្ធរ លោកគឹម សុខលីប្រធានការិយាល័យដោះស្រាយវិវាទដីធ្លីស្រុកបរិបូណ៌លោកបានដឹកនាំអំណោយរបស់មិត្តសម្លាញ់លោកនៅឯខេត្តព្រះវិហារយកមកចែកជូនកងកម្លាំងសមត្ថកិច្ចនៅគោលដៅផ្លូវចូលវត្តយុគន្ធរ រួមមានទឹកបរិសុទ្ធ ម៉ាកវីតាល់ចំនួន 10កេសនិងទឹកផ្លែឈើចំនួនប្រាំកេសផងដែរ ។

នៅថ្ងៃទី០៤ ឧសភា ២០២១នេះ លោកជាងសុវណ្ណារិទ្ធ អធិការនគរបាល ស្រុកបរិបូរណ៍ និងលោកសេងឌីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆ្នុកទ្រូ ព្រមទាំងការងារ បានយកអំណោយ មាន
មី ត្រីខ ទឹកផ្លែឈើ ទឹកសុទ្ធ និងម៉ាស់ ទៅចែកតាមគោលដៅ តំបន់បិតខ្ទប់ ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ការចូលរួមទាំងនេះគឺជាការចូលរួមលើកទឹកចិត្តយ៉ាងសំខាន់ណាស់ដល់សមត្ថកិច្ចយើងដែលពួកគាត់គ្មានពេលឈប់សម្រាកដើម្បីការពារសុវត្ថិភាពនិងសុខមាលភាពជូនប្រជាពលរដ្ឋ។

នាឱកាសនោះ លោក សាំង គឹមស៊ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត នៅក្នុងអំឡុងពេលបិទខ្ទប់នេះសូមបងប្អូនដែលនៅក្នុងចំណុចក្រហមត្រូវតែចូលរួមសហការដាក់ខ្លួនដាច់ដោយឡែកមិនមានការចល័តចុះឡើងល្មើសនឹងបម្រាមគោចរឡើយដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បន្ថែមទៀត សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូទាំងមូលបន្តការប្រុងប្រយ័ត្នការពារខ្លួន អោយបានខ្ជាប់ខ្ជួន ស្របពេលដែលវីរុសកូវីដ-១៩ កំពុងកើតឡើងវិជ្ជមានទៅលើជនជាតិវៀតណាមចំនួន 4 នាក់នាពេលកន្លងមក។

ដើម្បីចូលរួមបញ្ចប់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឲ្យបានឆាប់រហ័សនោះ មានតែបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមយកចិត្តទុកដាក់ការពារខ្លួន តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រាជរដ្ឋាភិបាល(៣ការពារ និង ៣កុំ) ៖
-៣(ការពារ)
១.ពាក់ម៉ាស់
២.លាង ដៃ
៣.គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ

-(៣កុំ)
១.កុំចូលទៅកន្លែងបិទជិត
២.កុំទៅកន្លែងដែលមានមនុស្សច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម ឲ្យបានខ្ជាប់ខ្ជួន ទើបអាចបញ្ចប់ការរីករាលដាលជំងឺកូវីដ១៩.ចូលសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈក្នុងពេលឆាប់ៗខាងមុខនេះ៕
