ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៧ ខែឧសភាឆ្នាំ២០២១នេះលោកសាំង គឹមសន មេឃុំឆ្នុកទ្រូនិងលោកសេង ឌី នាយប៉ុស្តិ៍រនគរបាលឃុំឆ្នុកទ្រូបានអញ្ចើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនផ្តល់ជូនបងប្អូនរងគ្រោះដោយសារខ្យល់កន្រ្តាក់នៅចំណុចជើងកំពង់ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន៤ គ្រួសារដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់បើកដំបូលផ្ទះកាលពីល្ងាចថ្ងៃទី៦ខែឧសភា ឆ្នាំ២០២១។
នាឱកាសនោះលោកសាំង គឹមបានចំណាយថវិកាផ្ទាល់ខ្លួនចែកជូនក្នុង ១គ្រួសារៗចំនួន១០ដប់ម៉ឺនរៀល និងលោកសេង ឌី នាយចំណាយថវិកាផ្ទាល់ខ្លួនក្នុងមួយគ្រួសារៗចំនួន២ ម៉ឺន ក្នុងនោះលោក ប៊ុន អាជីវករទិញត្រីនៅមាត់ទឹក បានចំណាយថវិការផ្ទាល់ខ្លួនចំនួន ៥ ម៉ឺនរៀល ផ្ដល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ឈ្មោះនៅ ភី មួយគ្រួសារផងដែរ។
នាឱកាសនោះលោកសាំង គឹមស៊ន និងលោកសេង ឌីបានបន្តទៀតថា ថ្វីត្បិតថវិកាដែលបានផ្ដល់ជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ស្របនឹងពាក្យ{ខ្មែរចេះស្រឡាញ់ខ្មែរ}នៅក្នុងគ្រាមានអាសន្ន។
ទង្វើរបស់លោកសាំង គឹមស៊ន និងលោកសេង ឌីខាងលើនេះ គឺជាគំរូមួយដ៏ល្អសម្រាប់មន្ត្រីនិងប្រជារាស្រ្ត ខណៈលោកទាំងពីរជាមេដឹកនាំ ដែលតែងតែយកចិត្តទុកដាក់គិតគូ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោក សាំង គឹមស៊ន និងលោកសេង ឌីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀតនិងបន្តការប្រុងប្រយ័ត្នការពារខ្លួន អោយបានខ្ជាប់ខ្ជួន ស្របពេលដែលវីរុសកូវីដ-១៩ កំពុងកើតឡើងវិជ្ជមានទៅលើជនជាតិវៀតណាមជាបន្តបន្ទាប់គិតត្រឹមថ្ងៃទី 5 ខែឧសភានេះបានកើនឡើងដល់ចំនួន ៨នាក់ហើយ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមយកចិត្តទុកដាក់ការពារខ្លួន តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រាជរដ្ឋាភិបាល(៣ការពារ និង ៣កុំ) ៖
-៣(ការពារ)
១.ពាក់ម៉ាស់
២.លាង ដៃ
៣.គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ
-(៣កុំ)
១.កុំចូលទៅកន្លែងបិទជិត
២.កុំទៅកន្លែងដែលមានមនុស្សច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម ឲ្យបានខ្ជាប់ខ្ជួន ៕