លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ និងមន្ត្រីបរិស្ថានរួមទាំងប្រជាពលរដ្ឋបានលែងពោះថ្លាន់១ក្បាលទម្ងន់២០ គីឡូក្រាមនៅក្នុងព្រៃរនាម ខណះសត្វល្មូនមួយក្បាលនេះកំពង់មានពងផងនោះ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១ ខែមិថុនាឆ្នាំ២០២២១នេះ ពោះថ្លាន់១ក្បាលទម្ងន់២០ គីឡូក្រាម ដែលបានមកពីប្រជាពលរដ្ឋនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បានប្រគល់ឲ្យលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ និងលោកស៊ឹម សុភា ប្រធានបរិស្ថាន ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងខេត្តកំពង់ឆ្នាំងស្នាក់កា រនៅឃុំឆ្នុកទ្រូ យកមកលែងនៅក្នុងតំបន់ព្រៃលិចទឹកខាងកើត ទីទួលវត្តកំពង់ព្រះ ស្ថិតក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

តាមការឲ្យដឹងពីមន្ត្រីអង្គការអភិរក្សជាស្ថាប័នក្រៅរដ្ឋាភិបាលមួយប្រចាំខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ករណីដែលលោកសាំងគឹមស៊ន និងមន្ត្រីពាក់ព័ន្ធក្នុងឃុំឆ្នុកទ្រូចេះតែយកសត្វព្រៃដែលជាសត្វដ៏កម្រយកទៅប្រលែងក្នុងព្រៃធម្មជាតិ គឺជាសញ្ញាមួយដ៏ល្អ សម្រាប់ជាបទបង្ហាញឲ្យក្មេងដក់ជាប់ក្នុងចិត្តចេះស្រឡាញ់ធនធានធម្មជាតិ សញ្ញាមួយនេះ គួរស្ថាប័នផ្សេងៗដូចជាលោកគ្រូ អ្នកគ្រូចេះណែនាំនឹងយកសញ្ញាដ៏ល្អទាំងនេះឲ្យក្មេងៗបានដឹងដើម្បីយកគំរូតាម ។

គួររំលឹកផងដែរ ៖ លោកសាំង គឹមស៊ន និងមន្ត្រីពាក់ព័ន្ធក្នុងឃុំឆ្នុកទ្រូ នៅក្នុងឆ្នាំ២០២០និងឆ្នាំ ២០២១នេះ បានលែងសត្វល្មូននិងសត្វដ៏កម្រកដទៃទផតឱ្យចូលរស់នៅក្នុងព្រៃលិចទឹកចំនួន៤ករណីហើយ ។ ដូចជានៅ ថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២០ នៅ ក្នុងព្រៃលិចទឹកមួយកន្លែង ត្រង់ចំណុចខាងក្រោយវត្តយុគន្ធរ ដែលស្ថិតក្នុងភូមិយុគន្ធ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។

ខណៈដែលពស់ថ្លាន់ដ៏ធំមួយក្បាលមានទម្ងន់ប្រមាណជិត២០ គីឡូក្រាម និងមានពងពស់ថ្លាន់ពី៣០ទៅ៤០ ដែលត្រូវបានមេកំពុងសំងំក្រាបពងក្នុងព្រៃរនាម ក្រោមដើមឈើរលំមួយកន្លែង ដោយនៅពេលនោះលោកសាំង គឹមស៊នខ្លាចក្រែងមានក្រុមជនខិលខូចលបចូលលួចចាប់យកទៅដើម្បីជាប្រយោជន៍ផ្សេងៗផ្ទាល់ខ្លួនផងនោះ នៅព្រឹក ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ ដើម្បីចូលរួមការពារនិងអភិរក្សសត្វពស់ថ្លាន់ដែលកំពង់រងការជិតផុតពូជខាងលើនេះរូបលោករួមជាមួយមន្ត្រីបរិស្ថានផងនោះក៏បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៥៥ ម៉ឺនរៀលទៅឲ្យប្រជាពលរដ្ឋម្នាក់ឈ្មោះ អូន ដើម្បីឲ្យដេកយាម ការពារក្នុងរយៈពេលពេញ ១ខែ គឺសមល្មមដែលអាចពង ពស់ថ្លាន់ខាងលើនេះវាញាស់ ហើយកូនពស់ថ្លាន់មានលទ្ធិភាព វារចេញពីកន្លែងវាកើតនេះ ទៅរកព្រៃនិងទឹកទន្លេដែលអាចគេចផុតពីមនុស្សចាប់យកបាន។

នៅថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០២២០ ពោះថ្លាន់ចំនួន ២ក្បាលទម្ងន់៣៤.៥ គីឡូក្រាមនិងសត្វចំពូច ១ក្បាល ត្រូវបានលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ ដោះលែងឲ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់ព្រៃលិចទឹកជាប់ ទីទួលវត្តកំពង់ព្រះ ស្ថិតក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ។

-លោកសាំង គឹមស៊ន បានធ្វើការសុំនូមពរ ហ្នឹងធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋសូមចូលរួមអភិរក្សសត្វដ៏កម្រងាយរងគ្រោះដែលជិតផុតពូជខាងលើនេះទាំងអស់គ្នាដើម្បីឲ្យសត្វព្រៃគ្រប់ប្រភេទបន្តរស់នៅក្នុងព្រៃលិចទឹកយើងបន្តទៀត ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំយកសត្វព្រៃធ្វើជាចំណីបន្តទៀត ។ ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *