អាជ្ញាធរឃុំឆ្នុកទ្រូនិងស្រុកបរិបូណ៌បានសម្រេចចិត្តធ្វើការបិទខ្ទប់ផ្លូវហាមចេញចូលទៅតំបន់ជនជាតិវៀតណាមរស់នៅ ជាបណ្ដោះអាសន្នសិនក្រោយពីរកឃើញជនជាតិវៀតណាម៣នាក់(វិជ្ជមានកូវីដ-១៩) បន្ថែមទៀត

កំពង់ឆ្នាំង:នៅថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២១ អាជ្ញាធរឃុំឆ្នុកទ្រូនិងស្រុកបរិបូណ៌បានធ្វើការបិទខ្ទប់ផ្លូវហាមចេញចូលទៅតំបន់ជនជាតិវៀតណាមរស់នៅជាបណ្ដោះអាសន្នសិន តំបន់នោះស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានប្រាប់ឲ្យអង្គភាពសារព័ត៌មានយើងដឹងថា: ក្រោយពី គ្រូពេទ្យ ពិនិត្យសំណាកអ្នកពាក់ព័ន្ធផ្ទាល់ជាមួយឈ្មោះជិន ធីហឿង ភេទស្រី អាយុ២៧ឆ្នាំ (វិជ្ជមានកូវីដ១៩ ) ដែលស្ត្រីរូបនេះបានមកពីភូមិព្រែកប្រា សង្កាត់ច្បារអំពៅ ក្រុងភ្នំពេញ ចូលមកក្នុងឃុំឆ្នុកទ្រូ នៅថ្ងៃទី២០ ខែមេសាឆ្នាំ ២០២១និងត្រូវបានអាជ្ញាធរមូលដ្ឋានបានចាប់យកទៅចត្តាឡីស័ក ថ្ងៃទី២១ ខែមេសា នៅមណ្ឌលចត្តាឡីស័ក ស្រុកបរិបូណ៌កន្លងមកនិងយកសំណាក់ពិនិត្យនៅថ្ងៃទី២២ ជាលទ្ធផលនៅរសៀលថ្ងៃទី២៥ គឺស្ត្រីជនជាតិវៀតណាមរូបនេះ(វិជ្ជមានកូវីដ១៩) ។

នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធផ្ទាល់ចំនួន ១៨ នាក់ជាជនជាតិវៀតណាម ត្រូវបានគ្រូពេទ្យយកសំណាកមកពិនិត្យរកឃើញ ៣ នាក់{វិជ្ជមានកូវីត19} អ្នកអវិជ្ជមាន១៥នាក់ ត្រូវបានអាជ្ញាធរយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៌ រីឯអ្នកដែលបានប៉ះពាល់ប្រយោលត្រូវបានអាជ្ញាធររកឃើញចំនួន ១៩នាក់ ក្នុងនោះបានយកសំណាកឱ្យលោកគ្រូពេទ្យពិនិត្យចំនួន ១៥នាក់{អវិជ្ជមាន}និងត្រូវបានអាជ្ញាធរឱ្យដាក់ខ្លួននៅដាច់ដោយឡែកតាមផ្ទះរៀងៗខ្លួនមិនឲ្យចល័តពីផ្ទះមួយទៅផ្ទះមួយបានឡើយ ។លោកសាំង គឹមស៊នបានបន្តទៀតថា អាជ្ញាធរ របស់លោកកំពុងធ្វើការស្វែងរកអ្នកនៅសល់ចំនួន៤នាក់និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកសំណាកមកត្រួតពិនិត្យនឹងឲ្យនៅដោយឡែកជៀសវាងដើចម្លងទៅដល់អ្នកដទៃផ្សេងទៀត។

ក្នុងនោះលោកនិងអាជ្ញាធរស្រុកបានសម្រេចចិត្តបិទផ្លូវហាមចេញចូលទៅតំបន់វៀតណាមរស់នៅមួយរយៈពេលខ្លីដើម្បីងាយនៅក្នុងការគ្រប់គ្រងសភាពការណ៍ផងដែរ ៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *