កម្លាំងចម្រុះរបស់រដ្ឋបាលជលផលខេត្តកំពង់ធំបានចុះបង្ក្រាបបទល្មើសនេសាទចំគោលដៅ រយៈពេលបីថ្ងៃជាប់ៗគ្នា ទទួលបានលទ្ធផលល្អប្រសើរ បន្ទាប់ពីអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយប្រាប់អំពីគោលដៅពិតប្រាកដ

ខេត្តកំពង់ធំ៖ កម្លាំងចម្រុះរបស់រដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះបង្ក្រាបចំគោលដៅ នឹងបានកាប់បំផ្លាញចោលនៅឧបករណ៍នេសាទខុសច្បាប់មានមងស្បៃមុងរបាំងសាច់អួនក្រឡាញឹកដែលសុទ្ធសឹងជាឧបករណ៍ដែលច្បាប់បានហាមឃាត់ជាច្រើនប្រើរយៈពេល៣ថ្ងៃជាប់ៗគ្នានៅក្នុងទឹកដីភូមិខ្សាច់ជីរស់ឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ នឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

-យុទ្ធនាការចុះបង្ក្រាបនេះចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ ក្រោមបទបញ្ជាផ្ទាល់ ឯកឧត្តមសុខ លូអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នឹងមានការចង្អុលបង្ហាញពី លោកប៉ែនសុវណ្ណារិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ នឹងមានការចង្អុលបង្ហាញពីលោកហម ហ៊ុននាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ  ទើបលោកសៅ វណ្ណសេរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលស្រុកកំពង់ស្វាយលើដឹកនាំមន្ត្រីក្រោមឱវាទបានសហការជាមួយសហគមន៍នេសាទឃុំកំពង់គោ មានគ្នា ១១ នាក់ និង មធ្យោបាយកាណូតតូចធំចំនួន ៤ គ្រឿង។

-ក្នុងប្រតិបត្តិការចុះបង្ក្រាប ខាងលើនេះកម្លាំងចម្រុះបានកាប់បំផ្លាញចោលឧបករណ៍បទល្មើសជលផលនៅហ្នឹងកន្លែង ចំនួន៥ គោលដៅផ្សេងៗគ្នា ក្នុង ១.ចំណុចផ្ទះខ្ពស់ ២.ចំណុចប្រឡាយ សុខម្នី ៣.ចំណុចអាង៨០០ ៤.អា២០០០ ទី.៥ ចំណុចវាលស្រង៉ែទល់មុខចំណុចប្រស្នែងទទួលបានលទ្ធផលល្អប្រសើរក្នុងនោះរួមមាន៖
១. កំទេចរបាំងស្បៃមុងនិងរបាំងសាច់អួនបានចំនួន ៦០ របាំង ប្រវែង ២៥០០ ម៉ែត្រ
២.បង្គោល ២០០ដើម
៣.លបលូស្បៃមុង៦៥មាត់និងចាក់ត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ៦០ kg។

-នៅថ្ងៃ ១២ខែតុលាឆ្នាំ ២០២០កម្លាំងចម្រុះដឹកនាំដោយលោកសៅវណ្ណសិរីវុទ្ធនាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើចុះបង្រ្កាបនៅ – ចំណុច វាលស្រង៉ែ សម្រេចបានលទ្ធផលរួមមាន៖
ទី១.របាំងស្បៃម៉ុងចំនួន ១០របាំងមានប្រវែង ៣០០ម៉ែត្រ
ទី២. លបស្បៃម៉ុងចំនួន ១០ មាត់
ទី៣. បង្គោលចំនួន ២០០ ដើម
-នៅចំណុចអាង ៨០០ កម្លាំងចម្រុះបានកំទេចរបាំងស្បៃមុងចំនួន ២០របាំង ប្រវែង ២៥០ម៉ែត្រ លបលូស្បៃមុងចំនួន ២០មាត់បង្គោលចំនួន ២០០ ដើម
-នៅចំណុចអាង ២០០០ របាំងស្បៃមុងចំនួន 33របាំង ប្រវែង ៤៥០ ម៉ែត្រ លូស្បៃមុងចំនួន ៣០មាត់ បង្គោលចំនួន ៤០០ ដើម ហ្នឹងចាក់ត្រីឥតចំរុះចូលបឹងធម្មជាតិវិញចំនួន ១២០ គីឡូក្រាម ទាំងបីចំណុចខាងលើនេះស្ថិតនៅក្នុងភូមិខ្សាច់ជីរស់ឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

  • នៅថ្ងៃ ១៣ ខែតុលា ឆ្នាំ ២០២០កម្លាំងចម្រុះដឹកនាំដោយលោកចាយ កង់ម៉េងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំកម្លាំងដោយផ្ទាល់ បានចុះបង្ក្រាបនៅចំណុចផ្ទះខ្ពស់និងចំណុចវាលស្រង៉ែទទួលបានលទ្ធផលរួមមាន៖ របាំងសាច់អួនចំនួន ៦ របាំង ប្រវែង ៩០០ ម៉ែត្របង្គោល ៦០០ដើមលបលូសាច់អួន ចំនួន ១១ មាត់និង លែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន 20 គីឡូក្រាម រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចកាប់បំផ្លាញចោលនៅនឹងកន្លែង។

-គួររំលឹកផងដែរថា៖ ទីតាំងបទល្មើសដែលមន្ត្រីរដ្ឋបាលជលផលបង្ក្រាបទទួលបានលទ្ធផលល្អប្រសើរខាងលើនេះ អង្គភាពសារព័ត៌មាន គេហទំព័រ «ក្រាំងមាស» និង «រស្មីព័ត៌មាន»បានចូលរួមការពារធនធានធម្មជាតិក្នុងបឹងទន្លេសាបផងដែរ ខណៈសារព័ត៌មានយើង បានធ្វើការចុះផ្សាយជាបន្តបន្ទាប់គឺប្រាប់ទាំងគោលដៅ ដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើការកំណត់គោលដៅធ្វើការបង្រ្កាបឲ្យទាន់ពេលវេលា។

  • លោក ចាង កង់ម៉េងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានសន្យានឹងបន្តធ្វើការបង្ក្រាបឱ្យដូចភ្លៀងរលឹមមិនឱ្យបទល្មើសកើតនៅចំណុចខាងលើនោះទៀតបានឡើយហើយក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជានេសាទដែលបានប្រកបរបរនេសាទនៅតាមដងទន្លេពិសេសនៅចំណុចវាលស្រង៉ែសូមមេត្តា កុំអោយប្រកបរបរដែលច្បាប់បានហាមឃាត់ព្រោះវាធ្វើអោយអស់ត្រីនៅក្នុងបឹងទន្លេសាបយើងនេះ និងមួយវិញទៀតបងប្អូនត្រូវប្រឈម មុខចំពោះមុខច្បាប់ទៀតដូច្ឆេះសូមបងប្អូនជួយថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ទុកជាយូរអង្វែងឱ្យដល់កូនចៅយើងចំនួនក្រោយផង។

Leave a Reply

Your email address will not be published. Required fields are marked *