សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ រួមគ្នាដឹកនាំសិស្សចៅក្រមកម្មសិស្សាចុះអនុវត្តការងារជាក់ស្តែង

កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មានលោក អ៉ិត សុធា ព្រះរាជអាជ្ញា និងលោក តេង រតនា ប្រធានសាលាដំបូង បានរួមគ្នាជាមួយ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានលោក ស៉ិន វិរៈ ព្រះរាជអាជ្ញា និងលោក លាង សួគ៌ ប្រធានសាលាដំបូង ចុះដឹកនាំផ្ទាល់ដល់សិស្សចៅក្រមកម្មសិក្សាជំនាន់៩ និងសិស្សចៅក្រមផ្ទៃក្នុងនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចុះអនុវត្ត និងបង្រាបបទល្មើសនេសាទខុសច្បាប់នៅតាមដងទន្លេរសាបនៃខេត្តទាំងពីរ និង ដើម្បីអោយសិស្សកម្មសិក្សាបានស្វែងយល់កាន់តែច្បាស់អំពីទិដ្ឋភាពក្នុងការបង្រាបបទល្មើសជាក់ស្តែងថាតើមានបញ្ហាប្រឈម និងផលវិបាកអ្វីខ្លះក្នុងការអនុវត្ត។ ក្នុងការចុះប្រតិបត្តិការបង្រាបករណីនេសាទខុសច្បាប់ខាងលើនេះផងដែរ ក៏មានការសហការចូលរួមពីកម្លាំងកងរាជអាវុធហត្ថ និងរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

សូមបញ្ជាក់ថាចំពោះខេត្តកំពង់ឆ្នាំង គឺខេត្តមួយនៅជាប់ដៃទន្លេ ដែលសម្បូរដោយមច្ឆាជាតិគ្រប់ប្រភេទ ដោយហេតុនេះហើយទើបធ្វើអោយមានបទល្មើសនេសាទខុសច្បាប់កើនឡើងជាហូរហែរ ទន្ទឹមនឹងនោះក៏មានការបង្រ្កាបផងដែរ។

លោកព្រះរាជអាជ្ញា និងលោកប្រធានសាលាដំបូងទាំងពីរខេត្ត មានមតិផ្តាំផ្ញើរដល់សិស្សចៅក្រមកម្មសិក្សាអោយបង្កើនការយកចិត្តទុកដាក់ក្នុងការរយៈពេលធ្វើកម្មសិក្សា ៦ ខែនេះ ធ្វើយ៉ាងណាពង្រឹងសមត្ថភាពអោយខ្លាំងមុននឹងចេញធ្វើការពិតប្រាកដ។

Leave a Reply

Your email address will not be published. Required fields are marked *