កំពង់ឆ្នាំង)::នារសៀលថ្ងៃទី៥ខែតុលា ឆ្នាំ២០២០លោក អុិត សុធា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានដឹកនាំសិស្សចៅក្រមកម្មសិក្សាចុះអនុវត្តជាក់ស្ដែងនិងរួមទាំងកំលាំងជំនាញចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទមានកំលាំងកងរាជអាវុធហត្ថខេត្ត នាយផ្នែកជលផល់និងបង្ក្រាបតាមគោលដៅជុំវិញបឹងទន្លេសាបមានតំបន់ អូទទឹង និងព្រែកសាយ ស្ថិតនៅ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំនិងបានកាប់បំផ្លាញចោលនៅឧបករណ៍នេសាទខុសច្បាប់មានមងស្បៃមុងដែលសុទ្ធសឹងជាឧបករណ៍ដែលច្បាប់បានហាមឃាត់ជាច្រើនរយម៉ែត្រនិងបានចាក់ប្រលែងកូនត្រីជាច្រើនគីឡូផងដែ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំងក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជានេសាទដែលបានប្រកបរបរនេសាទនៅតាមដងទន្លេសូមកុំអោយប្រកបរបរដែលច្បាប់បានហាមឃាត់ព្រោះវាធ្វើអោយអស់ត្រីនៅក្នុងបឹងទន្លេសាបយើងនេះ និងមួយវិញទៀតបងប្អូនត្រូវប្រឈម មុខចំពោះមុខច្បាប់ទៀតដូច្ឆេះសូមបងប្អូនជួយថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ។