ខេត្តកំពង់ធំ មតិមហាជន បានសម្តែងនូវការខកចិត្ត ហួសប្រមាណ ដោយសារ កន្លងមកមានតែប៉េអ៉ឹម ជាអ្នកបង្រ្កាបបទល្បែងស៊ីសង ដែលជាទង្វើខុសច្បាប់ ដល់ពេលតែ ខ្លួនជាប៉េអ៉ឹម បែរជាយកល្បែងស៊ីសងជាអាជីព អនុវត្តផ្ទុយពីច្បាប់ តើឲ្យពលរដ្ឋសង្ឃឹមអ្នកណា?។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោក យូរតនា ហៅប៉ុច ជាមន្រ្តី កងរាជអាវុធហត្ថខេត្តកំពង់ធំ សង្ស័យប្រាក់ខែចាយមិនគ្រប់ បានជាប្តូរមុខរបរ ធ្វើជាអ្នកបាញ់អាប៉ោង ទៅវិញ ហើយក្នុងករណីបង្ក្រាបបនល្បែងស៊ីសងបៀអាប៉ោងនេះផងដែរ ក៏កម្លាំងកងរាជអាវុអហត្ថខេត្តជាអ្នកបង្រ្លាបផងដែរ។
ជាក់ស្ដែង លោកសាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំង បង្ក្រាបបនល្បែងស៊ីសងបៀ អាប៉ោងចំនួន2 ទីតាំង ស្ថិតនៅ ភូមិឡាំងជ័យ ឃុំបាល័ង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ ការបង្ក្រាប ល្បែងស៊ីសងត្រូវបានបញ្ជាផ្ទាល់ដោយលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ សមត្ថកិច្ច បានឃាត់ខ្លួនក្រុមញៀនល្បែង ចំនួន5 នាក់ ក្នុងនោះមានបុរសម្នាក់ ត្រូវបានគេស្គាល់ច្បាស់ក្រឡែត ដូចគ្រាប់ស្វាយចន្ទី ជាប៉េអ៉ឹម ខេត្តកំពង់ធំ ឈ្មោះយូរតនា ហៅប៉ុច ដែលជាមេអ្នកបាញ់អាប៉ោង នៅក្នុងវង់ ល្បែងស៊ីសង ត្រូវបានឃាត់ខ្លួន។
លទ្ធផលនៃការបង្ក្រាប សមត្ថកិច្ច បានរឹបអូសបានវត្ថុតាង ជាភស្តុតាងមាន មេអាប៉ោង2គ្រាប់ បៀ2ហ៊ូ ម៉ាស៊ីនគិតលេខ1 គ្រឿងចានអាប៉ោង1 ក្រោយចាប់បាន លោកពូ អ្នកមីង ឨពុកល្អ ប្តីល្អ ប្រពន្ឋល្អ ដែលបានក្លាយខ្លួនជាអ្នកញៀនល្បែងស៊ីសង ផ្កាបមុខជាច្រើនឆ្នាំ មកនេះ ក្រោមចំណាច់ការរបស់លោក ស៊ិន វិរះ ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានផ្តល់ក្តី សណ្តោសប្រណី មិនយកទោសទាន់នោះទេ គ្រាន់តែអប់រំណែនាំឲ្យឈប់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងទៀត ហើយឲ្យត្រឡប់ទៅផ្ទះវិញ៕
ដោយប៊ុនរដ្ឋា