ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំសប្តាហ៍ និងដាក់ចេញទិសដៅការងារយោធាប្រចាំសប្តាហ៍បន្ត ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងមានការចូលរួមពីមេបញ្ជាការរង នាយ នាយរង និងពលទាហានជាច្រើនរូបផងដែរ។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ…
សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន និងជាសមាជិក ស.អ.ក ខេត្តព្រះវិហារ
ដោយ មាន រតនា ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តព្រះវិហារ តំណាង លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន…
រដ្ឋបាលស្រុករវៀង ជួបសំណេះសំណាល និងទទួលសម្ភារៈពីក្រុមហ៊ុន TPB-TV Development Co,.Ltd.
ដោយ មាន រតនា ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលស្រុករវៀង ដឹកនាំដោយលោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុក និងលោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជួបសំណេះសំណាល និងទទួលសម្ភារៈពីឯកឧត្តម ឌៀង…
រំលឹកខួប៥៨ឆ្នាំ រឿងក្ដីប្រាសាទព្រះវិហារ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យកម្ពុជាឈ្នះថៃ
ប្រជាពលរដ្ឋខ្មែរត្រូវតែដឹងនិងស្គាល់ប្រាសាទព្រះវិហារ ឱ្យបានគ្រប់ៗគ្នាដែលប្រសាទព្រះវិហ៊ារស្ថិតនៅក្នុងខេត្តព្រះវិហារជាប់ព្រំដែនជាមួយប្រទេសថៃ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឲ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃនោះគឺមានរយៈពេល៥៨ឆ្នាំហើយចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា កាលពីឆ្នាំ១៩៦២មកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ។ សូមបញ្ជាក់ថា ជម្លោះទាក់ទង នឹងប្រាសាទព្រះវិហារនេះបានចាប់ផ្ទុះឡើងខ្លាំងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង ដោយពេលនោះថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធជាច្រើន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ ពេលនោះ…
ពិតដែរឬទេ? មេបនល្បែងទឹកភ្លៀងដ៏មានឥទ្ធិពលឈ្មោះលោក តាល់ ប្រើអំណាចទឹកប្រាក់គ្របដណ្ដប់ទៅលើសមត្ថកិច្ចក្នុងខេត្តបាត់ដំបង មែនឬ? បានជាមិនហ៊ានបង្ក្រាប«វីដេអូ»
បាត់ដំបង)៖ បើគេនិយាយអំពីរឿងបនល្បែងភ្នាល់ទឹកភ្លៀងលាយឡុំនិងល្បែងបៀអាប៉ោងនៅក្នុងខេត្តបាត់ដំបង គេហ្នឹងស្គាលល់មេបនល្បែងដែលដេញថ្លៃគ្រប់គ្រងផ្ដាច់មុខម្នាក់ឯង គឺមានឈ្មោះ តាល់ ដែលមានឥទ្ធិពលល្បីរន្ទឺ គ្មានអស់លោកណាហ៊ានប៉ះពាល់ឡើយ។ ទោះមានប្រពន្ធ័ផ្សព្វផ្សាយ មានទាំង វិទ្យុះ គេហទំព័រ ទូរទស្សន៍ ទូរទស្សន៍អនឡាញនិងបណ្ដាញសង្គមFacebookបានបង្ហោះប្រាប់អំពីទីតាំងនិងបានបញ្ចេញរូបភាពក្រុមអ្នកញៀនល្បែងយ៉ាងរស់រវើកគឺក្នុងគោលបំណងជួយទប់ស្កាត់សកម្មភាពល្បែងសុីសងខុសច្បាប់ដែលជាសកម្មភាពបំផ្លាញគោលនយោបាយភូមិ.ឃុំមានសុវត្តិភាពទាំង៩ចំណុច របស់ រដ្នាភិបាលបានដាក់ចេញ អោយមន្ត្រីថ្នាក់ក្រោមជាតិ និង អាជ្ញាធរមូលដ្នាន អនុវត្តអោយបានប៉ុន្តែក្ដីស្រម័យបានក្លាយទៅជាអត់ន័យដោយគេសង្កេតឃើញទីតាំងបនល្បែងរបស់លោកតាល់ម្នាក់នេះនៅតែបន្តលេងបានយ៉ាងគគ្រឹកគគ្រេងដដែល។ ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យអង្គភាពសារព័ត៌មាន(គេហទំព័រ…
ពិធីដាំកូនឈើចំនួន ១០០០ដើម ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
ដោយ៖ មាន រតនា ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានរៀបចំពិធីដាំកូនឈើចំនួន ១០០០ដើម ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម វ៉ី សំណាង…
មន្ត្រីខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយពីការរាតត្បាតជំងឺកូវីដ១៩
(ភ្នំពេញ) ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ក្រុង បានចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។ ការចុះរៀបចំសណ្ដាប់ធ្នាប់នេះនៅតាមផ្លូវ សាធារណៈដូចជាភាពល្អ តាមមហាវិថីព្រះមុនីវង្ស ព្រះសុីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិតផ្លូវ ១៣ ៥១ ១០៦ ១០៨ ៨៦ ១៧៨ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារអោយមានរបៀបក្នុងនោះសមត្ថកិច្ច…
ព្រានព្រៃម្នាក់ប្រឈមជាប់ពន្ធនាគារ ដោយខ្វះការយល់ដឹង បាញ់សម្លាប់សត្វស្វាកន្ទុយស ១ក្បាលនៅខេត្តស្ទឹងត្រែង ដែលជាប្រភេទសត្វកម្រ
ស្ទឹងត្រែង៖ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានសម្ដែងនូវការសោកស្ដាយ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់សម្លាប់សត្វស្វាកន្ទុយស នៅខេត្តស្ទឹងត្រែង ដែលជាប្រភេទសត្វកម្រ នៅក្នុងប្រទេសកម្ពុជា និងពិភពលោក។ ឯកឧត្តម នេត្រ ភក្ដ្រា បានថ្លែងថា ចំពោះជនសង្ស័យដែលបានបាញ់សម្លាប់សត្វស្វាកន្ទុយសម្នាក់នោះគឺត្រូវបានមន្ដ្រីក្រសួងបរិស្ថានបានទទួលជនសង្ស័យពីអាវុធហត្ថខេត្តស្ទឹងត្រែងហើយ ដើម្បូរៀបចំកសាងសំណុំរឿងនិងត្រៀមបញ្ជូនជនសង្ស័យទៅតុលាការខេត្តស្ទឹងត្រែង…
រឿងដែលគួរអោយសង្វេកបានកើតឡើង ទៅលើគ្រួសារមួយដោយខាងម្ដាយសម្រេចចិត្តចង.ក ចំណែកកូនប្រុសលោតទឹកពិលើស្ពានបញ្ចប់ជីវិតដើម្បីគិតផុតពីការសងលុយធនាគារជាង១០មឺុនដុល្លារ
ភ្នំពេញ៖ ចាស់ៗតែងតែនិយាយថា «ចង្កៀងដុតនៅផ្ទះអ្នកណាគឺភ្លឺនៅផ្ទះអ្នកនោះ» ការលើកឡើងនេះបានឆ្លុះបញ្ចាំងនៃជីវិតពិតរបស់សត្វលោកនាបច្ចុប្បន្ននេះ អ្វីដែលយើងមើលឃើញនឹងភ្នែកមិនមែងជារឿងពិតទាំងអស់នោះឡើយ ជួនយើងមើលឃើញគ្រួសារខ្លះ ជិះរថយន្ដទំនើបៗនិងមានគ្រឿងអលង្ការតុបតែងខ្លួនបែបស៊ីវីល័យតែមានខ្លះជំពាក់គេ(វ័ន.ក)ក៏មានដែរ។ ជាក់ស្ដែង កាលពីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ មានស្ត្រីជាម្តាយ និងកូនប្រុស បានសម្រេចធ្វើអត្តឃាត គួរអោយសង្វេកនិងបង្ករឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅត្រង់ចំណុចភូមិ ដំណាក់ធំ១ និងចំណុចស្ពានអាកាសស្ទឹងមានជ័យ…
ឯកឧត្តម សេង ឈួន ដឹកនាំក្រុមការងារចុុះសិក្សា និងត្រួតពិនិត្យទីតាំងសម្រាប់ដាក់ថ្លឹងរថយន្តនៅចំណុចព្រំប្រទល់ព្រះវិហារ-កំពង់ធំ
ដោយ៖ មាន រតនា ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុុះសិក្សា និងត្រួតពិនិត្យទីតាំងសម្រាប់ដាក់ថ្លឹងរថយន្តនៅចំណុចព្រំប្រទល់ព្រះវិហារ-កំពង់ធំ ស្ថិតក្នុងភូមិជីអោក ឃុំរមណីយ…