ពិតដែរឬទេ? មេបនល្បែងទឹកភ្លៀងដ៏មានឥទ្ធិពលឈ្មោះលោក តាល់ ប្រើអំណាចទឹកប្រាក់គ្របដណ្ដប់ទៅលើសមត្ថកិច្ចក្នុងខេត្តបាត់ដំបង មែនឬ? បានជាមិនហ៊ានបង្ក្រាប«វីដេអូ»

បាត់ដំបង​)៖​ បើគេនិយាយអំពីរឿងបនល្បែងភ្នាល់ទឹកភ្លៀងលាយឡុំនិងល្បែងបៀអាប៉ោងនៅក្នុងខេត្តបាត់ដំបង គេហ្នឹងស្គាលល់មេបនល្បែងដែលដេញថ្លៃគ្រប់គ្រងផ្ដាច់មុខម្នាក់ឯង គឺមានឈ្មោះ ​តាល់ ដែលមានឥទ្ធិពលល្បីរន្ទឺ គ្មានអស់លោកណាហ៊ានប៉ះពាល់ឡើយ។ ទោះមានប្រពន្ធ័ផ្សព្វផ្សាយ មានទាំង វិទ្យុះ គេហទំព័រ ទូរទស្សន៍ ទូរទស្សន៍អនឡាញនិងបណ្ដាញសង្គមFacebookបានបង្ហោះប្រាប់អំពីទីតាំងនិងបានបញ្ចេញរូបភាពក្រុមអ្នកញៀនល្បែងយ៉ាងរស់រវើកគឺក្នុងគោលបំណងជួយទប់ស្កាត់សកម្មភាពល្បែងសុីសងខុសច្បាប់ដែលជាសកម្មភាពបំផ្លាញគោលនយោបាយភូមិ.ឃុំមានសុវត្តិភាពទាំង៩ចំណុច របស់
រដ្នាភិបាលបានដាក់ចេញ អោយមន្ត្រីថ្នាក់ក្រោមជាតិ និង អាជ្ញាធរមូលដ្នាន អនុវត្តអោយបានប៉ុន្តែក្ដីស្រម័យបានក្លាយទៅជាអត់ន័យដោយគេសង្កេតឃើញទីតាំងបនល្បែងរបស់លោកតាល់ម្នាក់នេះនៅតែបន្តលេងបានយ៉ាងគគ្រឹកគគ្រេងដដែល។​

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យអង្គភាពសារព័ត៌មាន(គេហទំព័រ ក្រាំងមាសនិងគេហទំព័រ រស្មីព័ត៌មាន)យើងដឹងថា បនល្បែងដំណើរការលេងបានដោយសេរីបែបនេះ ដោយគេដឹងថា លោកតាល់ បានប៉ាវផ្ដាច់មុខ ដោយលោកតាល់បានវិចលុយ យកទៅរត់ការឱ្យសមត្ថកិច្ចជាប្រពន្ធ័រាប់ម៉ឺនដុល្លារ ក្នុងនោះប្រជាពលរដ្ឋបានធ្វើការរិះគន់ចំៗទៅស្ថាប័ន នគបាលនៃស្នងការដ្ឋាននិង បញ្ជាការកងរាជអាវុធហត្ថខេត្ត បើទោះជាលោកអភិបាលខេត្តបាត់ដំបងក៏គេការសង្ស័យថា បានទទួលប្រយោជន៍ពីមេបនល្បែងនេះផងដែរទើបមិនបញ្ចេញកម្លាំងចុះមកទប់ស្កាត់និងបង្ក្រាបបែបនេះ។​

ប្រភពប្រជាពលរដ្ឋដដែលបានប្រាប់បន្តទៀតថា បច្ចុប្បន្ននេះក្រុមអ្នកញៀនល្បែងអាចដំណើរការ​ ចាក់ភ្នាល់បានយ៉ាងរលូន ហើយឥឡូវនេះ​ ល្បែងភ្នាល់ទឹកភ្លៀង បាននិងកំពុងចាប់ផ្ដើម​ភ្នាល់ចាក់ភ្លូកទឹក ភ្លូកដី​ ខណះលោក​ តាល់ ​មេបនល្បែងទឹកភ្លៀង​ និងល្បែង
អាប៉ោង បៀរដ៏ធំនេះប្រចាំខេត្តប៉ែកឡែកខាងលិចមួយនេះបានប្រមូលលុយ(តុង)ពីអ្នកញៀនល្បែងវិញបានរាប់ម៉ឺនដុល្លារក្នុង១ខែៗ។ នៅឆ្នាំ២០២០នេះគឺចាប់ផ្ដើមលេងមុនរដូវគឺតាំងពីខែមីនាមកម្លេះ គឺ​​ជា​ការ​ប្រមូល​ជើង​ អ្នកលេងដើម្បី​កុំឱ្យរ​ត់ទៅ​លេង​នៅ​ទីក្រុង​ភ្នំពេញ​ បើតាមទម្លាប់ គឺលេងនៅ​ដើមខែ​ឧសភានោះទេ​​។​

រីឯយុទ្ធសាស្ត្រក្នុងការលេងពួកក្រុមគេត្រូវរៀបចំយុទ្ធសាស្ត្របែបបច្ចេកទេសនៃពាក្យនិយាយតាម អាយកូម ​ ដើម្បីបំភ័ន្តភ្នែកមហាជននិងកុំឲ្យ មហាជនដែលស្លូតត្រង់់រកស៊ីត្រឹមត្រូវដឹងពីការនិយាយ ពួកអ្នកលេងភ្នាល់ទាំងអស់​ គេប្រើភាសាម៉ូ ដូចជា មួយខាំ ស្មើ១០០ដុល្លារ , ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារជាដើម។​ល។​ ការចាក់ភ្នាល់ជាលុយនោះ គឺពួកគេ​ដាក់​ក្រដាស​ឬជាខ្នាច់ ដើម្បី​ស៊ីសង​ ប៉ុន្តែគេគោរពតម្លៃនោះ , ចំណែកអាគារទីតាំងវិញ គឺមិន​មាន​អាគារណាមួយច្បាស់លាស់​នោះទេ ដោយពួកគេចល័តទៅលេងលើអាគារខ្ពស់ៗជាច្រើនអាគារ , ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំ​ខាងក្រោយ​ផ្សារ​ (ភូ ពុយ )ឬ ខាងក្រោយ​វត្ត​ទួល​ដូន​ប៉ុក ក្នុងភូមិ​អញ្ចាញ សង្កាត់អូរ​ចារក្រុង​បាត់ដំបង។​

ដោយការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុម​អ្នកលេង​បាន​ពពាក់​ពពូន​គ្នា​លេងយ៉ាងសប្បាយ​ មិន​ខ្លាចសមត្ថកិច្ច​ចាប់​ភស្ដុ​តាង​បាននោះឡើយ។ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងសំណូមពរអោយអភិបាលខេត្តនិងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់មេត្តាចុះបង្រ្កាបនិងទប់ស្កាត់អោយបានទាន់ពេលវេលាដើម្បីឆ្លើយតបនិងគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៩ចំណុច របស់រដ្នាភិបាលបានដាក់ចេញ អោយមន្ត្រីថ្នាក់ក្រោមជាតិ និង អាជ្ញាធម៌មូលដ្នាន អនុវត្តអោយបាន ដេីម្បី ភូមិ ឃុំ យេីង៕

Leave a Reply

Your email address will not be published. Required fields are marked *