មន្ត្រីខណ្ឌដូនពេញ ចុះ​រៀបចំ​សណ្តាប់​ធ្នាប់ និង​ផ្សព្វផ្សាយ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩​

(ភ្នំពេញ​) ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​សហការ​ជាមួយ​កម្លាំង​សណ្តាប់​ធ្នាប់​ចរាចរ​ណ៍ក្រុង បាន​ចុះ​អនុវត្ត​ការងារ​រៀបចំ​សណ្តាប់​ធ្នាប់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។

ការចុះ​រៀបចំ​សណ្ដាប់ធ្នាប់នេះនៅតាមផ្លូវ ​សាធារណៈដូចជាភាពល្អ តាម​មហាវិថី​ព្រះមុនីវង្ស ព្រះ​សុី​សុវត្ថិ ព្រះ​នរោត្តម ព្រះសុរាម្រិតផ្លូវ ១៣ ៥១ ១០៦ ១០៨ ៨៦ ១៧៨ ផ្លូវជាតិ​លេខ៥ រង្វង់​មូល​គួច​កាណុង​គល់​ស្ពាន​ជ្រោយចង្វារអោយមានរបៀបក្នុងនោះសមត្ថកិច្ច បាន​ឃាត់និងចាក់​សោរ​កង់​រថយន្ត ចំនួន០៩គ្រឿង ទុក​នៅនឹង​កន្លែង ស្ទូច​រថយន្តនិង ០១គ្រឿងផ្សេង យក​ទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ព្រមទាំង​រៀបចំ​សណ្តាប់​ធ្នាប់​​នៅកន្លែង​លក់​ផ្កា និង​គ្រឿង​ទៀន​ធូប ជិត​ព្រះ​អង្គ​ដង្កើរផងដែរ។

ក្នុងនោះកម្លាំង​ក៏បាន​ចុះ​ប្រមូល​សំរាម​ដែល​នៅ​សេសសល់​នៅ​តាម​ដេប៉ូ​សំរាម តាម​ដងផ្លូវ និង​បាញ់​ទឹក​លាង​សម្អាត​តាម​មហាវិថី​ព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះសុរាម្រិត សួន​លោកតា​ក្រុ​មង៉ុយ និង​ជុំវិញ​វិមានឯករាជ្យ។

ក្រៅពី​នេះ គណៈ​ឯកភាព ក៏បាន​បន្ត​អនុវត្ត​ការ​ចុះ​ផ្សព្វផ្សាយ​សារាចរណែនាំ​របស់​រាជរដ្ឋាភិបាល​ស្ដី​អំពី​ការចូលរួម​ទប់ស្កាត់​ជំងឺរាតត្បាត​កូ​វិដ19 ( COVID19 )តាម​គោលដៅ​សំ​ខាន់​ៗដោយបានណែនាំនិងសុំនូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានអនាម័យ ឱ្យបានត្រឹមត្រូវ ពេលនេះជារដូវវស្សា ត្រូវសម្រាកក្នុងមុងអោយបានគ្រប់ៗគ្នា រស់នៅមានអនាម័យល្អដោយហូបស្អាត ផឹកទឹកដាំពុះនិង ត្រូវសម្អាតខ្លួនប្រាណជាប្រចាំ នៅក្នុងនោះក៏ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាជាប់ជានិច្ច និងរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *