គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន ជាសមាជិក ស.អ.ក ខេត្តព្រះវិហារ

ដោយ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះទៅប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសពអតីតយុទ្ធជន ជាសមាជិក ស.អ.ក ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលលោកតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់អតីតយុទ្ធជន។ ហើយការអភិវឌ្ឍន៍ និងសុខសន្តិភាពដែលទទួលបានដូចសព្វថ្ងៃ គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាន ពីការលះបង់របស់បងប្អូនវីរអតីតយុទ្ធជនយើងបានឡើយ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានចូលរូមសោកស្តាយជាមួយក្រុមគ្រួសារសព ក៏ដូចជាសោកស្តាយនូវការបាត់បង់នូវយុទ្ធជនដ៏អង់អាចក្លាហានមួយរូប ដែលខិតខំតស៊ូបម្រើជាតិ និងប្រជាពលរដ្ឋកន្លងមក។

ក្រុមគ្រួសារសព បានថ្លែងអណរគុណចំពោះ សម្តេចតេជា ហ៊ុន សែន និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ តាមរយៈលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ដែលបានចុះមកប្រគល់ថវិកាបេឡាមរណៈសង្គ្រោះនៅក្នុងឱកាសនោះផងដែរ។

សពអតីតយុទ្ធជន និងជាសមាជិក ស.អ.ក ខេត្តព្រះវិហារខាងលើ ឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ ៥៨ឆ្នាំ ជាជនពិការ បានទទួលមរណៈភាព នៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២០ នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

Leave a Reply

Your email address will not be published. Required fields are marked *