ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំងតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម​នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន អគ្គស្នងការនគបាលជាតិ បាននាំយកថវិការជួយឧត្ថម្ភជូនដល់សមាជិកសមាគមន៍​ និងស្វាមី​ភរិយាដែល បានទទួលមរណៈភាព

ខេត្តកំពង់ឆ្នាំង៖គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន អគ្គស្នងការនគបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា​នៅរសៀលថ្ងៃអង្គារទី៣០ខែមិថុនា ឆ្នាំ
២០២០ នេះ បានដឹកនាំគណៈកម្មាធិការមូលដ្ឋាន​នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង​ ធ្វេីការប្រគល់ថវិកាឧបត្ថម្ភ របស់សមាគមជូនដល់ ៖

ទី១.លោកស្រី ខឹម សុខា ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក មុត សាវ៉ាត អតីត នាយផ្នែក ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរ
បាលខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដោយសារជម្ងឺក្រិនថ្លើម នូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។​

ទី២.លោក សាន គឹមលី ត្រូវជាស្វាមីបស់សព លោកស្រីវរសេនីយ៍ត្រី នង ចាន់ នាយផ្នែកគ្រប់គ្រងមុខរបរងាយប៉ះពាល់ដល់សន្តិសុខសង្គម និងជាតិពុល ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយធ្វើអត្តឃាតខ្លួនឯង នូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។​

ក្នុងឱកាសនោះ​ លោកឧត្តម​សេនីយ៍ទោ​ខូវ​ លី​ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាន​ពាំ​នាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោមស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធានកិត្តិយសសមាគមន៍មិត្តនគបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ព្រមទាំងមានការផ្តាំផ្ញើពីគណ:កម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសព និងសម្តែងនូវការសោកស្តាយចំពោះការបាត់បងគ្រួសាររបស់សមាជិកសមាគម ក្នុងនាមគណ:កម្មការមូលដ្ឋាននិងខិតខំយកចិត្តទុកដាក់ថែររក្សារគ្រួសារសព ជាសមាជិកអោយរស់នៅបានសមរម្យផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *