
កំពង់ឆ្នាំង៖ព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី ៩ខែមិថុនា ឆ្នាំ២០២០អនុសាខាកាកបាទក្រហម ស្រុកបរិបូណ៌ដឹកនាំដោយលោក ឯល សារឿន មន្រ្តីប្រតិបត្តិអនុសាខាកាកបាទក្រហមស្រុក រួមនឹងលោក រ៉ែម ដេត សមាជិកគណកម្មាធិការ អនុសាខាកាកបាទក្រហមស្រុកនិងមានការអញ្ជើញចូលរួមពីលោក គង់ គឹមហាក់ ប្រធានកាកបាទក្រហម និងជាមេឃុំ កំពង់ព្រះគគីរ រួមទាំងលោកមេភូមិស្ទឹងជ្រៅ។

នាឱកាសនោះ លោក ឯល សារឿន មន្រ្តីប្រតិបត្តិអនុសាខាកាកបាទក្រហមស្រុកបរិបូរណ៍បានប្រាប់អង្គភាព(KMTVnews)ដឹងថា លោកនឹងក្រុមការងារបានពាំនាំអំណោយមនុស្សធម៌របស់កាកបាទក្រហមស្រុកបរិបូរណ៍ យកមកចែកជូនជនចាស់ជរា ចំនួន ៥នាក់ រស់នៅភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ក្នុងម្នាក់ៗទទួលបាននូវអង្ករ២៥ គក មី១កេស ឃីដ១ ទឹកត្រី១យួរ សុីអុីវ១យួរ ត្រីខ១០កំប៉ុង ។

នៅព្រឹកថ្ងៃដដែលនោះមន្រ្តីអនុសាខាស្រុក ក៏ចូលរួមក្នុងពិធីបុណ្យសពជនអនាថា នៅភូមិទួលរកា ឃុំមេលំ នូវអង្ករ ២៥គក និង ថវិកា១០មុឺនរៀលផងដែរ។
គួររំលឹកផងដែរ៖ អនុសាខាកាកបាទក្រហម ស្រុកបរិបូណ៌ បានបញ្ចេញសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែងក្នុងស្រុកស្ទើគ្មានថ្ងៃលោះឡើយ ស្របពេលដែលប្រជាពលរដ្ឋកំពង់ជួបការលំបាកនៅក្នុងកាល:ទេស:ប្រទេសជាតិកំពុងឋិតនៅក្នុងការទប់ស្កាត់និងការពារការរីករាលដាលនៃជម្ងឺ ខូវីដ ១៩ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពជនងាយរងគ្រោះនៅតាមមូលដ្ឋាននានា ដែលតម្រូវឲ្យអាជ្ញាធរភូមិ ឃុំ និងស្ថាប័នកាកបាទក្រហមត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហម ស្រុកបរិបូណ៌នាំនូវអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារ ក្រីក្រនិងជនងាយរងគ្រោះចំនួន៤គ្រួសារ ដែលកំពង់ជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ ស្ថិតនៅភូមិក្បាលថ្នល់ ២គ្រួសារ និងភូមិថ្មី ២គ្រួសារ មន្រ្តីអនុសាខា កាកបាទក្រហមស្រុកបរិបូណ៌ រួមនិងអ្នកស្ម័គ្រចិត្តឃុំផ្សា លោកមេភូមិទាំង២ បានយកនូវសម្ភារ: មានអង្ករ ទឹកត្រី ទឹកសុីអុីវ មី ត្រីខ មុង ភួយ ក្រមា សារុង មួយចំនួនចែកជូនពួកគាត់ផ្ទាល់ដៃផងដែរ ។

ឱកាសនោះ លោក ឯល សារឿន នឹងលោក រ៉ែម ដេត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានជីវភាពក្រីក្រ ងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនរើសអើងឬប្រកាន់វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។លោក ឯល សារឿនក៏បានសុំនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្ថែម ឱ្យចេះធ្វើអនាម័យជាប្រចាំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមានសមាជិកគ្រួសារណាមាន អាការៈមិនស្រួលខ្លួន ត្រូវប្រញាប់បញ្ជូនទៅពិនិត្យ និងពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកណា ដែលនៅជិតផ្ទះបងប្អូន ដើម្បីទទួលបាននូវវេជ្ជបញ្ជា ។ខណះពេលនេះជារដូវវស្សា ដូច្នេះត្រូវសម្រាកក្នុងមុងអោយបានគ្រប់ៗគ្នា រស់នៅត្រូវមានអនាម័យ ត្រឹមត្រូវដោយហូបស្អាត ផឹកទឹកដាំពុះ ដើម្បីចូលរួមការពារនូវការរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ-១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ។

ដូច្នេះសូមឱ្យបងប្អូន ត្រូវសម្អាតខ្លួនប្រាណជាប្រចាំ នៅក្នុងនោះក៏ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាជាប់ជានិច្ច និងប្រុងប្រយ័ត្ន ឲ្យបានគ្រប់ពេលវេលា។ ជួសមុខឱ្យប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៍ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោកឯល សារឿន លោក រ៉ែម ដេត សូមឱ្យមានសុខភាពល្អអាយុយឺនយូរ នឹងជួបតែពុទ្ធិពរបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈកុំបីឃ្លានឃ្លាតឡើយ៕

