លោកកើត គា​នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបនិងលោកជិន សុីថានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បើកកិច្ចប្រជុំពន្យល់ណែនាំដល់អ្នកនេសាទដាក់របាំងលប ណ ឬរ៉ាវក្នុងរដូវបើកនេសាទឆ្នាំ២០២៣នេះ

ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃទីច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប រួមដំណើរដោយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ប៉ី វិចិត្រ នាយរងអធិការ លោក ដៀប បូរ៉ា នាយរងអធិការ លោកចាយ កុងម៉េងនាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោកនាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោយ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំផាត់សណ្តាយ គណៈកម្មការសហគមន៍នេសាទ ផាត់សណ្តាយ លោកមេភូមិកោះតាពៅ ក្រុមអភិរក្សធនធានធម្មជាតិ  និងប្រជានេសាទដាក់របាំងលប (ណ​ ឬរ៉ាវ) សរុបចំនួន៦០ នាក់។

លោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបបានពន្យល់ណែនាំដល់អ្នកនេសាទដាក់របាំងលប ណ ឬរ៉ាវ ក្នុងរដូវបើកនេសាទឆ្នាំនេះ សូមបង ប្អូន អ្នកនេសាទត្រូវយល់ដឹងអំពីច្បាប់ស្តីអំពីជលផល ខណះក្នុងរដូវបើក ជារដូវបងប្អូនធ្វើការនេសាទ មិនមានការហាមឃាត់ អ្វីឡើយ គ្រាន់តែការនេសាទមានកំរិតណាមួយ ដោយមានការសម្របសម្រួលកន្លងមក ការដាក់របាំងលប ណ ឬរ៉ាវ បានត្រឹមប្រវែង២០០ម៉ែត្រជាកំណត់ ប្រើក្រឡាអួនចាប់ពី៣ហ៊ុនឡើងទៅ និងមានគម្លាតពីរបាំងមួយទៅរបាំងមួយទៀតត្រឹម១០០ម៉ែត្រ ឡើង​បើបងប្អូនអ្នកនេសាទណាប្រើប្រាស់ឧបករណ៍លប ណ ឬរ៉ាវទាំងក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានដាក់របាំងមានប្រវែង វែងៗលើសការកំណត់និងប្រើក្រឡាអួន​តូចជាង៣ហ៊ុនត្រូវរុះរើដោយខ្លួនឯងជាបន្ទាន់ដោយខាងសមត្ថកិច្ច ទុកសានុវាទ រយៈពេលតែមួយសប្តាហ៍យ៉ាងយូ គិតចាប់ពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្រោយពេលប្រជុំនេះទៅក្រុមការងារនឹងបន្តការតាមដានការងារនេះបន្តទៀតដោយយកចិត្តទុកដាក់បំផុត ។

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំបានលើកឡើងបន្ថែមថា សមត្ថកិច្ចជំនាញខំប្រឹងប្រែងការពារមច្ឆាជាតិសព្វថ្ងៃនេះ មិនយកខ្លួនឯងទេ  គឺការពារទុកឱ្យបងប្អូនតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូន បញ្ឈប់ការនេសាទប្រើប្រាស់នូវឧបករណ៍ដែលច្បាប់ហាមឃាត់ជាបន្ទាន់ដូចជាឧបករណ៍ឆក់ក្ដៅ ឆក់ត្រជាក់ និងរបាំងស្បៃមុង ខណះឧបករណ៍ល្មើសច្បាប់ទាំងនេះបានកំពង់បំផ្លិចបំផ្លាញមច្ឆាជាតិក្នុងបឹងទន្លេសាបយ៉ាងធ្ងន់ធ្ងរ បើបងប្អូននេសាទ​ដូចបំផ្លាញខ្លួនឯងយ៉ាងដូច្នោះដែរ ម្យ៉ាងទៀតបើសមត្ថកិច្ចចាប់ឃាត់ខ្លួនបានជាក់ស្ដែងប្រឈមទទួលទោសតាមផ្លូវច្បាប់បែកប្រពន្ធបែកកូនថែមទៀតផង។​

នាឱកាសនោះអ្នកនេសាទដែលបានចូលរួមប្រជុំទាំងអស់បានឯកភាពសុំធ្វើការរុះរើដោយខ្លួនឯងមិនមានការជុំទាស់អ្វីឡើយ។

ក្នុងពិធីប្រជុំខាងលើនោះលោកនាយខណ្ឌ ក៏បានលើកយក ករណីដែលមានព័ត៌មានសង្គមនិងអ្នកសារព័ត៌មានបានធ្វើការចុះផ្សាយដោយចោតប្រកាន់ថា ប្រជានេសាទនិងអ្នកទិញត្រី បានបង់អោយលុយប្រចាំខែប្រចាំរដូវអោយទៅមន្ត្រីជលផលក្នុងមូលដ្ឋានឃុំផាត់សណ្តាយនោះគឺគ្មានការពិតលើយ ។  ប្រជានេសាទទាំងអស់ដែលមកប្រជុំបានធ្វើការបដិសេធថា ពួកគាត់ពុំបានបង់ឬឲ្យលុយទៅមន្ត្រីជលផលណាម្នាក់ទេ។ ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *