សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេ សាទនៅក្នុងឃុំ២នៃស្រុក២ដោយបានកាប់បំផ្លាញរបាំងសាច់អួនវែងៗខុសច្បាប់ចំនួន១០កន្លែង មានប្រវែង​១៥០០ម៉ែត្រ

ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចម្រុះថ្នាក់ខេត្តនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ ស្រុកកំពង់លែង និងក្នុងភូមិសាស្ត្រ ឃុំពាម ឆ្កោក ស្រុកជល់គីរី ដោយបានកាប់បំផ្លាញចោលនៅនឹងកន្លែងនៅរបាំងលបសាច់អួនចំនួន ១០ កន្លែង មានប្រវែង សរុប ១.៥០០ម៉ែត្រ ហ្នឹងបានចាក់លែងកូនត្រីដែលជាប់ក្នុងលបសាច់អួនចំនួន ៥០ គីឡូ ចូលក្នុងទន្លេធម្មជាតិវិញផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តជាអ្នកដឹកនាំសមត្ថកិច្ចចំរុះបានឲ្យដឹងថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំង ថ្ងៃនេះក្រុមការងារចម្រុះរួមមានមន្ទីរកសិកម្មខេត្ត កងកម្លាំងនគរបាលប្រឆាំងបទល្មើសសេ ដ្ឋកិច្ចខេត្ត ខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំង សង្កាត់ផលផលពាមឆ្កោក សហគ មន៍នេសាទភូមិក្បាលកន្លង់ ដោយប្រើប្រា ស់មធ្យោបាយកាណូតបាឡាស្មាច់ ចំនួន ០៨គ្រឿង កំលាំងសរុប ចំនួន៤៤នាក់ ។ 


បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេ សាទប្រទះឃើញការធ្វើនេសាទដោ យប្រើឧបករណ៍របាំងលបរួមផ្សំសាច់អួនខុសនិងច្បាប់ស្តីពីជលផលនៅចំណុចអង្អរទ្វីប ឃុំស្វាយរំពារ ស្រុកកំពង់លែ ង.ចំណុចក្រោយភូមិក្បាលកន្លង់.សំពៅសំពាក់.វាលសំណាប.កប់ចេសនិងចំណុ ចខ្វែងឆ្លុះភូមិក្បាលកន្លង់ ឃុំពាមឆ្កោកស្រុកជលគិរី ។


បទល្មើសនេសាទខាងលើនេះ សមត្ថកិច្ចចម្រុះខេត្តបានឯកភាពគ្នារុះរើនិងបំផ្លាញចោលវត្ថុតាងនូវហ្នឹងកន្លែង លទ្ធផលរួម មានរបាំងសាច់អួនចំនួន១០កន្លែងមានប្រវែង១៥០០ម៉ែត្រ , លូសាច់អួនចំនួន ៣៤គ្រឿង , បង្គោល ចំនួន ៧០០ ដើមនិងលែងត្រីចម្រុះចំនួន៥០គីឡូ ចូលក្នុងបឹង នឹងទន្លេធម្មជាតិវិញ ។

លោក ងិន ហ៊ុនបានបញ្ជាក់ឲ្យដឹងថា នៅ ក្នុងរដូវបិទនេសាទបែបនេះ ច្បាប់ស្ដីពីជលផលអនុញ្ញាតឲ្យដាក់របាំងចាប់ត្រីមានប្រវែងតែ ៥០ ម៉ែត្រ ប៉ុណ្ណោះ។ ដូចនេះលោកប្រធានមន្ទីរសូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមនាំគ្នាគោរពច្បាប់ស្ដីពីជលផល គឺកុំធ្វើការនេសាទល្មើសច្បាប់ឲ្យសោះពិព្រោះការនេសាទល្មើសច្បាប់ ត្រូវប្រឈមនិងសម ត្ថកិច្ចចម្រុះកាប់បំផ្លាញចោលដោយមិនយកយល់ឡើយ។
ដោយឡែកចំពោះបទល្មើសឆក់ត្រី និងបទល្មើសដាក់របាំងស្បៃមុងវិញជាគោលការណ៍គឺសមត្ថកិច្ចនិងចាប់ខ្លួនជនល្មើសកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដោយមិនលើកលែងនោះឡើយ។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះលោកប្រធានមន្ទីរកាក់សិកម្មខេត្តក៏បានដាក់ផែនការដល់បណ្ដាសង្កាត់នេសាទនិងផ្នែកនេសាទគ្រប់ស្រុកត្រូវតែទទួលខុសត្រូវបង្ក្រាបទល្មើសនេសាទនៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប្រចាំ និងឲ្យអស់។ដោយមិនត្រូវបណ្ដែតបណ្ដោយឬឃុបឃិតឲ្យមានបទល្មើសនោះឡើយ ។ករណីមានបទល្មើសនៅក្នុងដែនសមត្ថ កិ ច្ចរបស់ខ្លួន មន្ត្រីសង្កាត់នេសាទនិងផ្នែកនេសាទនោះ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ៕

Leave a Reply

Your email address will not be published. Required fields are marked *