ខេត្តកំពង់ឆ្នាំង៖កាលនៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ អង្គភាពសារព័ត៌មាន គេហទំព័រ ក្រាំងមាស បានរាយការណ៍ជូនលោកងិន ហ៊ុនប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងតាមទូរសព្ទ័ បានជួបសកម្មភាពក្រុមឈ្មួញប្រមូលទិញលៀសល្អិតៗចំណុចចុងផ្លូវ(យុគន្ធ) ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដោយក្រុមជនល្មើសប្រមូលទិញលៀសនៅរដូវបិទនេសាទដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម លោកងិន ហ៊ុនបានឆ្លើយប្រាប់តាមទូរសព្ទ័ថា ក្រុមឈ្មួញប្រមូលទិញលៀសល្អិតៗដែលក្រុមអ្នកនេសាទប្រើសាច់អួនក្រឡាញឹកនិងអូសទាញដោយប្រើម៉ាសុីន ក្នុងរដូវបិទនេសាទ លោកមិនអនុញ្ញាតិឱ្យជាដាច់ខាត ការអនុញ្ញាតិអ្វីត្រូវតែស្របតាមផ្លូវច្បាប់ទើបបាន ក្នុងនោះលោកក៏បានប្រាប់មន្ថែមថា លោកនឹងបញ្ជាឱ្យកម្លាំងជលផលក្រោមឱវាទរបស់លោកនៅស្នាក់ការឃុំឆ្នុកទ្រូ ចុះទៅពិនិត្យមើលជាក់ស្ដែងដើម្បីចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។
ប៉ុន្តែសេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានហាក់គ្មានន័យ ហើយការសន្យារបស់លោកងិន ហ៊ុនប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកពង់ឆ្នាំង ស្រាលដូចសំឡី គ្មានទម្ងន់អ្វីបន្តិចសោះឡើយ។
មកដល់ល្ងាចថ្ងៃទី៨ ខែកក្កដានេះមាន រយះពេល៣ថ្ងៃសកម្មភាពប្រមូលទិញលៀសល្អិតៗ នៅតែបន្ត ហើយបានសុខដោយរលូន គ្មានការរំខានឡើយ។
ជាក់ស្ដែងនៅពេលអ្នកសារព័ត៌មានយើងចុះទៅថតនៅល្ងាចថ្ងៃទី៦កក្កដានោះ ឈ្មួញលៀសពីនាក់ប្ដីប្រពន្ធខាងលើនេះ បានខលរាយការណ៍ទៅប្រាប់មន្ត្រីខិលខូចមួយចំនួនតូចដែលធ្លាប់ទទួលប្រយោជន៍ឱ្យជួយធ្វើអន្តរាគមន៍ ហើយមេឈ្មួញរូបនេះ ថ្លើមធំហ៊ានផ្ដាំផ្ញើតាមអ្នកអូសលៀស ឱ្យអ្នកសារព័ត៌មានយើងថា តើមកថតរូបការ៉ុងលៀសនោះយកទៅធ្វើអី? យកទៅទិញនំបានសុីដែរឬទេ? ចង់ថតច្រើនប៉ុណ្ណាក៏ថតទៅតើធ្វើអីគេកើត?នេះយោងតាមប្រពភ ពីម្ចាស់ទូកអូសលៀសលក់ឱ្យមេឈ្មួញខាងលើលក្ខខណ្ឌ័សុំមិនបញ្ចេញឈ្មោះខ្សឹបប្រាប់សារព័ត៌មានឱ្យដឹងតែប៉ុណ្ណោះ។
ប្រភពប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់នោះបានប្រាប់បន្ថែមទៀតថា ឈ្មួញដែលទិញលៀសខាងលើនោះត្រូវបានគេស្គាល់ឈ្មោះយ៉ុង ប៊ុនធឿន ប្រពន្ធឈ្មោះហៀក ជាជនជាតិវៀតណាម ឈជើងប្រមូលទិញលៀសនៅតំបន់នោះ ជាយូរខែមកហើយ ទាំងរដូវបើកនិង រដូវបិទនេសាទ មេឈ្មួញ១គូរនេះប្រមូលទិញលៀសមិនញញើតច្បាប់នឹងសមត្ថកិច្ចជំនាញអ្វីបន្តិចឡើយ។
ប្រភពដដែលបានប្រាប់បន្តថា គេឃើញឈ្មួញប្តីប្រពន្ធមួយគូរនេះ គ្រាន់តែរដូវបិទនេសាទមកដល់ នាំប្តីប្រពន្ធរត់ទៅជួបសមត្ថកិច្ចគ្រប់ស្ថាប័នដើម្បីរត់ការណ៍ដោះស្រាយបាយទឹក តាមបែបពុករលួយ ជាប្រពន្ធ័ ទើបដំណើរប្រមូលទិញលៀសបានសុខដោយរលូនបែបនេះ។
ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មាន យើងមិនអាចសុំការបកស្រាយបំភ្លឺបន្ថែមពីលោកងិន ហ៊ុនប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបាននៅឡើយទេ គិតត្រឹមវេលាម៉ោង២និង៣០នាទីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយលេខទូរសព្ទ័របស់លោកចំនួន២ខ្សែព្យាយាមខលទៅជាច្រើនដងប៉ុន្តែមិនអាចទំនាក់ទំនងបាន។
ទោះជាយ៉ាងណាក៏ដាយសារព័ត៌មានយើងស្វាគមន៍គ្រប់សាម៉ីពាក់ពន្ធ័ប្រតិកម្មចង់ធ្វើការបកស្រាយរាល់ម៉ោងធ្វើការជានិច្ចដើម្បីឆ្លុះបញ្ចាំងការពិត សុក្រិត្យនិងយុត្តិធម៍។ ក្នុងគោលបំណងចូលរួមការពារធនធានធម្មជាតិជាមួយរដ្ឋាភិបាល ទាំងអស់គ្នា៕ដោយងិន វាសនា