ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះរបស់រដ្ឋបាលជលផលថ្នាក់ជាតិបានចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបក្នុងទឹកដីខេត្តពោធ៌សាត់ដឹកនាំដោយលោកច្រឹងតាំងលី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប អនុប្រធានក្រុមការងារថ្នាក់ជាតិបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងនគបាលសេដ្ឋកិច្ចមានគ្នាសរុបចំនួន១៥នាក់មធ្យោបាយធ្វើដំណើរការណូតតូចធំចំនួន៣គ្រឿង។ក្នុងប្រតិបត្តិការខាងលើនេះនៅវេលាម៉ោង.៥.៣០នាទីល្ងាចនាទីថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២៣ ដោយកម្លាំងចម្រុះបានឆ្មក់ចូល ស្ងាត់ៗ មិនប្រាប់ដំណឹងដល់សមត្ថកិច្ចក្នុងមូលដ្ឋានឱ្យដឹងជាមុនឡើយ បានចាប់រឹបអូសយកឧបករណ៍បទល្មើសនេសាទ អួនប្រើ ប្រាស់កម្លាំងម៉ាស៊ីនធំៗចំនួន២វង់ ម្ចាស់ជាជនជាតិវៀតណាម ប្រព្រឹតបទល្មើសនៅចំណុចឡូត៌លេខ១ស្ថិតក្នុង ភូមិដីរនាត ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកានខេត្តពោធិ៍សាត់។
លោក ច្រឹងតាំងលីនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានប្រាប់អ្នកកាសែតឱ្យដឹងថា កម្លាំងរបស់លោកបានចូលឆ្មក់ចាប់ជនប្រព្រឹត្តបទល្មើសជាជនជាតិវៀតណាមបានចំនួន១២នាក់ រួមទាំងវត្ថុតាង ប្រគល់អោយសង្កាត់រដ្ឋបាលជលផលស្រុកបាកាន ដើម្បីមានវិធានការបន្តតាមនិតិវិធីច្បាប់។
ប្រភពដោយឡែកចេញពីសមត្ថកិច្ច ដែលបានចុះសហការបង្ក្រាបដោយផ្ទាល់លក្ខខណ្ឌ័សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ឱ្យថា ការបង្ក្រាបបទល្មើសនេសាទខាងលើនេះ គឺម្ចាស់អួនជាជនជាតិវៀតណាម កំពង់ធ្វើសកម្មភាពជាក់ស្ដែងនៅចំណុចឡូតិ៍លេខ១ស្ថិតក្នុងភូមិដីរនាត ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន នៅពេលសមត្ថកិច្ចធ្វើការសាកសួរ ម្ចាស់អួនបានឆ្លើយប្រាប់ថា ពួកគាត់បានរត់ការណ៍ចំណាយទឹកលុយអោយសមត្ថកិច្ចជំនាញមូលដ្ឋានគ្រប់ស្ថាប័នខ្ទង់ច្រើនពាន់ដុល្លា ក្នុងមួយវង់ៗស្ថាប័នដែលទទួលបានលុយច្រើនជាងគេគឺលោក សុក្រិតនាយសង្កាត់ជលផលស្រុកបាកាននិងលោកជិនចាន់ ថននាយផ្នែកជលផលបាកានទើបពួកគាត់ចេញធ្វើការនេសាទបានដោយសេរីបែបនេះ។នេះជាការលើកឡើងរបស់ក្រុមជនល្មើសឆ្លើយដោះសារជាមួយក្រុមការងារចម្រុះប៉ុណ្ណោះ ប្រភពខាងលើពិតកម្រិតណា មានតែឯកឧត្តមខូយ រីដាអភិបាលគណះអភិបាលខេត្តពោធ៌សាត់ពិសេសប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស្រាវជ្រាវទើបដឹងការពិត។
ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះទទួលបានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋច្រើនក្រៃលែងដោយសកម្មភាពបទល្មើសនេសាទប្រើប្រាស់កម្លាំងម៉ាស៉ីនធំៗបែបនេះ បានកើតឡើងជារៀងរាល់ឆ្នាំមកហើយ គឺគ្មានការបង្ក្រាបឱ្យមានប្រសិទ្ធិភាពម្ដងណាឡើយ ដោយគេសង្កេត ឃើញតែមន្ត្រីជំនាញចូលមក ចចារគ្នាជាមួយបទល្មើសពេលទទួលផលប្រយោជន៍រួច បទល្មើសកើតឡើងវិញដដែល។ ករណីនេះមជ្ឈដ្ឋានប្រជាពលរដ្ឋ បានធ្វើការសុំនូមពរ អោយសមត្ថកិច្ចមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរ ពិសេសកម្លាំងថ្នាក់ជាតិមេត្តាចុះល្បាតជាប្រចាំ លុបបំបាត់រាល់បទល្មើសនេសាទផ្សេងៗ ដើម្បីឱ្យមច្ឆាជាតិសម្បូរឡើងវិញផងដែរ ជៀសវាងចុះបង្ក្រាប តាមរបៀបគោះទឹកបង្អើលត្រី ឱ្យចូលទ្រូ។
ពាក់ពន្ធ័ករណីខាងលើនេះអង្គភាពសារព័ត៌មានគេហទំព័រ ក្រាំងមាសមិនអាចសុំការបកស្រាយណាមួយពីលោក សុក្រិតនាយសង្កាត់រដ្ឋបាលជលផលនិងលោកជិន ចាន់ថននាយផ្នែកស្រុកបាកានបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២៣នេះ ដោយពុំមានលេខទូរសព្ទ័ សំរាប់ទំនាក់ទំនង សារព័ត៌មានក្រាំងមាសស្វាគមន៍រាល់ការបកស្រាយគ្រប់សាម៉ីពាក់ពន្ធ័ រាល់ម៉ោងធ្វើការជានិច្ចដើម្បីឆ្លុះបញ្ចាំងការពិតសុក្រិដនិងយុត្តធម៍៕(ដោយងិន វាសនា)