ខេត្តពោធ៌សាត់៖ លោកគុជ វុទ្ធីហៅ(ង៉ា)ជាក្រុមប្រឹក្សាឃុំ(អន្សាចំបក់) ស្រុកក្រគរ រងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថា បានប្រើអំណាចលើសតួនាទីតាំងខ្លួន ជាមន្ត្រីជំនាញ ប្រើអំណាច ផ្ទុយអំពីផ្លូវច្បាប់ ធ្វើឱ្យប្រជាពលរដ្ឋរងភាពក្ដៅក្រហាយ។
សេចក្តីរាយការណ៍ពីក្រុមអ្នកនេសាទអូសលៀសបានប្រាប់អង្គភាពសារព័ត៌មានយើងឱ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣ មានក្រុមប្រឹក្សាឃុំអន្សាចំបក់ម្នាក់ឈ្មោះ លោកគុជ វុទ្ធីហៅ(ង៉ា) បាននាំបក្ខពួកមួយកាណូតធំ ចុះទៅចាប់ឃាត់ទូក អ្នកនេសាទលៀស មកពីភូមិ.ឃុំ ឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងចំនួន៤ទូកដែលមានឈ្មោះទី១.ឈ្មោះវ៉ាន់ តួ
ទី២.ឈ្មោះយុន ដន
ទី៣.ឈ្មោះអ៉ឹម រិន
និងទី៤.យឿន នី កំពង់ធ្វើការនេសាទនៅត្រង់ចំណុចភូមិកំពង់ថ្គោល ឃុំបន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កំពង់ធ្វើការនេសាទស្រាប់តែលោកគុជ វុទ្ធីនិងបក្ខពួកបានមកចាប់ឃាត់ទូករបស់ពួកគាត់ជំរិតទាប្រាក់ឱ្យពួកគាត់បង់លុយក្នុង១ទូកចំនួន៥០ម៉ឺនរៀលដោយពួកគេម្នាក់ៗតាំងខ្លួនជាសមត្ថកិច្ចជំនាញមានតួនាទី និងមានសិទ្ធចាប់ឃាត់ទូកអ្នកអូសលៀស ធ្វើការផាកវិន័យ និងបានដាក់កំហិត មិនឱ្យមានការតវ៉ា បើហ៊ានតវ៉ា ពួកគេគំរាម ចាប់បញ្ជូនទៅឱ្យទៅមន្ត្រីរដ្ឋបាលជលផលនិងបញ្ជូនទៅឱ្យមន្ត្រីបរិស្ថាន ធ្វើការផាកពិន័យធ្ងន់ធ្ងរឱ្យរៀងចាល។
ប្រភពរាយការណ៍ដដែលបានប្រាប់ទៀតថា ពួកគាត់ជាអ្នកនេសាទតូចតាច គ្មានលុយឯណា បង់ឱ្យពួកគេឡើយ មានតែលើកដៃសំពះអង្វរប៉ុណ្ណោះ ទោះជាខំប្រឹងអង្វរយ៉ាងណាក៏លោកគុជ វុទ្ធីហៅ(ង៉ា)មិនព្រមអនុគ្រោះអោយជាដាច់ខាត មានតែសំឡុតគំរាមបន្ថែម ដោយអង្វរអស់លិទ្ធភាព ពួកគាត់សម្រេចចិត្ត ខលមកលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូឱ្យជួយអន្តរាគមន៍ ពេលនោះលោកគុជ វុទ្ធីហៅ(ង៉ា)និងបក្ខពួក ដឹងរឿងនេះ បានខឹងសម្បាយ៉ាងខ្លាំង ហើយបាននាំគ្នាលើកម៉ាស៉ីនពួកគាត់ចេញពីទូកចំនួន២គ្រឿងមកដាក់នៅលើស្នាក់ការ សហគមន៍ រួចហើយពួកគេដើចេញអស់ទុកឱ្យពួកគាត់មានគ្នាសរុបចំនួន១២នាក់អង្គុយរង់ចាំការដោះស្រាយដាច់បាយដាច់ទឹក តាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង៣រសៀល ទើបពួកគាត់សម្រេចចិត្តលើក ម៉ាស៉ីនដាក់ចូលទូកបើកកាណូត មកផ្ទះវិញ។
គួររំលឹកផងដែរ៖ ជនរងគ្រោះចំនូន៤ទូកខាងលើមាន២ទូកធ្លាប់លោកគុជ វុទ្ធីចាប់ឃាត់គំរាមយកលុយនិងមានអ្នកនេសាទអូសលៀសជាច្រើនផ្សេងទៀតក៏ធ្លាប់បង់លុយឱ្យលោកគុជ វុទ្ធីផងដែរ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឈ្មោះវ៉ាន់ តួ ធ្លាប់អោយលុយទៅលោកគុជ វុទ្ធីចំនួន៣០ម៉ឺនរៀលឈ្មោះ.ប្រេន ពៅអស់៣០ម៉ឺន នៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២៣ ឈ្មោះអ៉ឹម រិនធ្លាប់បានលោកគុជ វុទ្ធីហៅ(ង៉ា) ចាប់ជំរិតយកលុយអស់ចំនួន២៥ម៉ឺនម្តងហើយ ដោយកាលនោះឃាត់ទូកបានចំនួន៥គ្រឿងដោយសន្យាបង់លុយរួចឱ្យធ្វើការនេសាទបានដោយសេរីគ្មានការហាមឃាត់បន្តទៀត ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងមកចាប់ជំរិតទាប្រាក់ម្ដងទៀត ។ប្រភពខាងលើនេះជាការលើកឡើងរបស់អ្នកនេសាទអូសលៀសតែប៉ុណ្ណោះ។ ក្នុងនោះពួកគាត់ ក៏បានសុំនូមពរ ដល់លោក គុជ វុទ្ធីនិងបក្ខពួកផងដែរថា សូមឱ្យមានការយោគយល់ឱ្យពួកគាត់ធ្វើការនេសាទអូសលៀសផង បើថ្ងៃក្រោយ នៅតែនៅតែគំរាមកំហែលដល់ពួកគាត់បន្តទៀត ពួកគាត់នឹងដាក់ពាក្យបណ្ដឹងទៅតុលាការរកយុត្តិធម៍ហើយ។
លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូបានប្រាប់អង្គភាពសារព័ត៌មានយើងថា ទទួលដំណឹងថា លោកគុជ វុទ្ធីក្រុមប្រឹក្សាឃុំអន្សាចំបក់បាន ចាប់ឃាត់ទូកអ្នកនេសាទអូសលៀសភ្លាមលោក បានទៅដល់សាលាឃុំអន្សាចំបក់ភ្លាមៗផងដែរ ទៅជួបលោកគុជ វុទ្ធីដើម្បីដោះស្រាយ តែមិនបានជួបទេ ដោយលោកគុជ វុទ្ធីមិនមកសាលាឃុំ ថែមទាំងទូរសព្ទ័ចូលហើយមិនលើកថែមទៀតផង។
លោកគុជ វុទ្ធីបានប្រាប់តាមទូរសព្ទ័កាលពីថ្ងៃទី១ខែកុម្ភះ ឆ្នាំ២០២៣ថា លោកពិតជាបានឃាត់អ្នកនេសាទអូសលៀសចំនួន៤ទូកនោះមែនលោកធ្វើតាមតួនាទីក្នុងនាមលោកជាអាជ្ញាធរប៉ុណ្ណោះ ដោយ កន្លងមក លោកអភិបាលស្រុកក្រគរនិងអភិបាលរងខេត្ត តែតែងបញ្ជាឱ្យលោក ទប់ស្កាត់បទល្មើសផ្សេងៗពិសេសបទល្មើសនេសាទ លោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថា បើលោកមិនទប់ស្កាត់ ដែនសមត្ថកិច្ចរបស់លោកកើតមានបទល្មើសតើនណាទទួសខុសត្រូវ??។
ដោយឡែក លោកភុំនិមលនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធ៌សាត់បានប្រាប់តាមទូរសព្ទ័ថា ចំពោះការនេសាទអូសលៀសដោយប្រើម៉ាស៉ីនសាំងតូចតាចក្រោម២៤សេះ ជំនាញរបស់លោកគ្មានការហាមឃាត់ឡើយ ដោយយោងតាមការណែនាំរបស់ក្រសួងរុក្ខា ប្រម៉ាញ់និងនេសាទ ទូកអូសលៀសប្រើម៉ាស៉ីនតូចតាចក្រោម២៤សេះមិនមានការហាមឃាត់ជាដាច់ខាត ជៀសវាងតំបន់ហាមឃាត់ប៉ុណ្ណោះ៕ដោយងិន វាសនា