ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីស្ត្រីរូបនោះ បានប្រើអំពើហឹង្សា វាយក្បាលលើប្ដីរបស់ខ្លួនមួយត្បូងចបបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

តាកែវ៖ ស្ត្រីម្នាក់បានអំពើហិង្សាវាយទៅប្ដីរបស់ខ្លួនមួយត្បូងចប បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួនកាលពីវេលាម៉ោង ០៧និង៣០នាទី ល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងគេងដ្ឋានរបស់ខ្លួនស្ថិតនៅក្នុងភូមិ មឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។

-សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ​សំ ង៉ែត អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធ រីឯជនរងគ្រោះឈ្មោះ ​ខឹ​ម រី អាយុ ៤៩ឆ្នាំ បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែ​វ ។

-តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា មូលហេតុមកពីប្តីប្រមឹកផឹកស្រាស្រវឹងរាល់ថ្ងៃពេលមកដល់ផ្ទះ ពូកែរករឿងឈ្លោះ មិនដែលខាន ពេលខ្លះប្ដីកំហូចម្នាក់នេះធ្លាប់ប្រើអំពើហិង្សាវាយតប់មកលើប្រពន្ធមិនដែលខាន លុះនៅថ្ងៃកើតហេតុប្ដីរបស់គាត់ស្រវឹងនិយាយស្ដាប់គ្នាបាន ទើបរូបគាត់ ទ្រាំលែងបាន ​និងទង្វើរបស់ប្តី​ប្រ​មឹកម្នាក់នេះ ទើបសម្រេចចិត្តយកត្បូងចបកាប់ទៅលើប្តីប្រមឹកម្នាក់តែ​ម្ត​ង ។​

  • បច្ចុប្បន្ន ជនសង្ស័យដែលត្រូវជាប្រពន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនៅស្នងការដ្ឋានខេត្តតាកែវដើម្បីកសាងសំណុំរឿងបញ្ជូន​បន្តទៅ​តុលា​កា​រ ចាត់ការតាមនីតិវិ​ធី​ ៕

Leave a Reply

Your email address will not be published. Required fields are marked *