មេឈ្មួញឈេីដុះស្លែប្រចាំស្រុកឱរ៉ាល់ ឈ្មោះណុប ឌី បញ្ចេញសម្មភាពដឹកជញ្ជូន​ឈេី កក្រេីកឡើងវិញហើយបន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយះ

ខេត្តកំពង់ស្ពឺ÷ សកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់របស់ក្រុមឈ្មួញរស់នៅក្នុងស្រុកឱរ៉ាល់ បានបញ្ចេញសកម្មភាពដឹកជញ្ជូនឈើសារជាថ្មីម្ដងទៀយហើយ បន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយះពេលខ្លី ដោយផ្ដើមចេញពីមេឈ្មួញដ៏ល្បីល្បាញម្នាក់ម្នាក់ប្រចាំស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ឈ្មោះណុប ឌី។​

យោងតាមសេចក្តីរាយការណ៍ ពីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋ​ស្រលាញ់ធនធានធម្មជាតិនៅខេត្តកំពង់ស្ពឺបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់កំពុងតែបញ្ចេញសកម្មភាពយ៉ាងកក្រេីកឡេីងវិញ​ម្ដងទៀតហើយ ដោយមេឈ្មួញឈ្មោះណុប ឌី ដែលធ្លាប់មានកិតិសព្ទ័ល្បីរន្ទឺកាលពីអតីតកាល ប្រចាំខេត្តពោធ៌សាត់និងខេត្តកំពង់ស្ពឺ​ ។

ប្រភពប្រាប់បន្ថែមថា មេឈ្មួញដុះស្លែឈ្មោះ ណុប​ ឌី​ ខាងលេីនេះត្រូវបានមហាជនចាត់ទុកថា ជាមេឈ្មួញមានសំណាងល្អជាងគេ ដោយលោកណុប ឌីជាមេឈ្មួញឈើយ៉ាងធំ ដឹកឈើជញ្ជូនឈើខុសច្បាប់ចេញពីខេត្តពោធ៌សាត់ឆ្លងកាត់ខេត្តកំពង់ឆ្នាំង យកមកស្តប់ទុកនៅខេត្តំពង់ស្ពឺនិងបន្តយកទៅលក់តាមបណ្ដាខេត្តនិងភ្នំពេញភាកច្រើនយកទៅលក់នៅប្រទេសវៀតណាម កើបលុយធ្វើមានធ្វើបានយ៉ាងប្រងើយគ្មានការរំខានពីសមត្ថកិច្ចពាក់ព័ន្ធម្ដងណាឡើយ។​

ជាក់ស្ដែង​ កាលពីថ្ងៃទី០១​ ខែធ្នូឆ្នាំ២០២២​ កន្លងទៅមានក្រុមអ្នកសារព័ត៌មានច្រេីនអង្គភាពបានតាមផ្តិតយករូបភាពដោយប្រទះឃើញក្បួនរថយន្ដដឹកឈើរបស់ លោក​ ណុប​ ឌី​ ដែលកំពង់ធ្វើសកម្ម​ភាពដឹកជញ្ជូនឈើខុសច្បាប់ តាមរថយន្ដ បានសុខដោយរលូនគ្មានការរំខានពីសមត្ថកិច្ចខាងណាឡើយ។​

ប្រភពបានប្រាប់ថា រថយន្ដដឹកឈើរបស់លោកណុប ឌី ដឹកចេញជារៀងរាល់ថ្ងៃ​ ព្រោះលោក​ ណុប​ ឌី ពូកែខាងរៀបចំកញ្ចប់ជាថវិការរត់ការ ប្រចាំថ្ងៃ​ ខែ បិទភ្នែកច្រមុះ មន្ត្រីជំនាញខិលខូចមួយចំនួន តាមដងផ្លូវ ដើម្បីជួយបិទបាំង ទៅលើក្បួនរថយន្តដឹកឈើរបស់ខ្លួន បច្ចុប្បន្ននេះ ក្បួនរថយន្ដសម្រុកដឹកជញ្ជូនឈើប្រណិតនឹងប្រភេទឈើម្រេញ សុក្រម ឈ្លិច​ តាមរថយន្តយីឌុប ចេញពីចំណុចជាំ ចំណុចរមាំងស ឆ្លងកាត់រង្វង់មូលផ្សារកន្ទួត មកស្ទុប​ទុកនៅផ្ទះនិងដេប៉ូររបស់ខ្លួន នៅត្រង់ចំណុចភូមិដំបងវិញ​ ឃុំសង្កែសន្ទប​ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺពេលមានឱកាសបន្តដឹកចេញតាមផ្លូវជាតិលេខ៤១ ដើម្បីធ្វើការចែកចាយបន្តនៅរាជធានីភ្នំពេញនឹងតាមបណ្ដាខេត្តនានា។

ប្រភពដដែលបានបន្តទៀតថា​ បុគ្គលលោក ណុបឌី ម្នាក់នេះជាមេឈ្មួញជំនួញឈើកាក់កបនិងមានសំណាងជាងគេក្នុងវិស័យមុខជំនួញឈើខុសច្បាប់ក្នុងទឹកដី ខេត្តកំពង់ស្ពឺ។​

ប្រភពបន្តថា ឈ្មួញឈើប្រចាំស្រុកឱរ៉ាល់ដូចជាមេឈ្មួញឈ្មោះស៊ី ស និងមេឈ្មួញឈើឈ្មោះជាង ថេង ធ្លាប់បានជាប់គុកនឹងមានឈ្មួញឈើផ្សេងទៀត រងនូវបណ្ដឹងរាប់មិនអស់មានអ្នកខ្លះធ្លាប់រត់គេចខ្លួនថែមទៀតផង ផ្ទុយពីលោកណុបឌី នៅបន្តកាន់មុខជុំនួញឈើដដែលគ្មានការរំខានឈ្មួញឈើដូចគ្នា ប៉ុន្ដែវាសនាមិនដូចគ្នាឡើយ ។​

គួររំលឹកផងដែរ!​!​ សកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់របស់លោកណុប ឌី លើកនេះ បានឆ្លុះបញ្ចាំងនូវទង្វើផ្ទុយទៅនឹងប្រសាសន៍ របស់លោកវៃ សំណាងអភិបាលគណះអភិបាកខេត្តកំពង់ស្ពឺ ដែល កន្លងមកលោកធ្លាប់​ធ្វើការប្រមានទៅ​លើក្រុមឈ្មួញដឹកជញ្ជូន បទល្មេីស​ព្រៃឈើ មួយចំនួនថា ទឹកដីខេត្តកំពង់ស្ពឺ មិនមែនជា ទីតាំងសម្រាប់ឱ្យអស់លោក ពួនសម្ងំ លួចលាក់ប្រព្រឹត្តបទល្មើសព្រៃឈើនោះទេ ។

ពេលនោះលោកអភិបាលខេត្តបានបញ្ជាកម្លាំងចុះទៅចាប់បង្ក្រាប ទៅលើទីតាំង លាក់ទុកគំនរឈើជាច្រើនម៉ែត្រគូប នឹងធ្វើការដុតកំទេចចោល នូវរថយន្តកែឆ្នៃ ប្រភេទបាកុងជាច្រើនគ្រឿងថែមទៀតផង។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយេីងមិនអាចសុំការបកស្រាយណាមួយពីលោក​ ណុប​ ឌី​ បាននៅឡេីយទេ​គិតត្រឹមល្ងាចថ្ងៃទី៩ ខែធ្នូរ ឆ្នាំ ២០២២នេះ ដោយទូរសព្ទខលចូលច្រើនដងគ្មានអ្នកទទួល ។

ទោះយ៉ាងណាក្តី​ មហាជនធ្វើការសំណូមពរដល់​ឯកឧត្តម​ អភិបាលខេត្ត​ កំពង់ស្ពឺ​ និង​ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវហត្ថលើផ្ទៃប្រទេស សូមឯកឧត្តម​ ចាត់កម្លាំងចុះស៊េីបអង្កេតនូវសកម្មភាពរបស់ឈ្មួញឈេីខាងលេីថាតេីពិតដូចសេចក្តីរាយការណ៍របស់ប្រភពដែលទទួលបានឬទេ​ បេីពិតមែននោះនិងចាត់វិធានការបង្ក្រាបទប់ស្កាត់ឱ្យទាន់ពេលវេលាផងដេីម្បីថែររក្សាធនធានព្រៃឈេីឲ្យនៅ​គង់វង្សប្រេីប្រាស់តាមគោលដៅ ។​

អង្គភាពសារព័ត៌មានយើង ស្វាគមន៍ រាល់សាម៉ីពាក់ពន្ធ័ប្រតិកម្មធ្វើការបកស្រាយនៅការិយាល័យ យើង រាល់ម៉ោងធ្វើការជានិច្ច ស្របតាមច្បាប់ស្ដីអំពីរបបសារព័ត៌មាន៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *