ក្រុមក្មេងទំនើង ៦ នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការដោយបានចូលអុកឡុកធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលយប់

កំពង់ឆ្នាំង ក្រុមក្មេងទំនើង០៦ នាក់ក្នុងចំណោមជាង ១០ នាក់ដែលបា នចូលអុកឡុក គុបផ្ទះសម្បែងប្រ ជាពលរដ្ឋទាំងកណ្ដាលយប់អាធ្រាត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកសាងសំណុំរឿងពីបទធ្វើឲ្យខូចខាតដោ យចេតនាបញ្ជូនទៅតុលាការ។ការបង្ក្រាបក្រុមក្មេងទំនើងខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២២ បន្ទាប់ពីពួកគេបានអុកឡុកផ្ទះប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅក្នុងភូមិកំពុងអុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

(បញ្ជាក់សមត្ថកិច្ចទើ បតែឲ្យព័ត៌មាននេះ ព្រោះតែតាមទុកចាប់ក្រុមគេមួយចំនួនទៀតតែចាប់មិនទាន់អស់) ។
លោក ពេជ្រ រី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនព្រហ្មទ ណ្ឌកម្រិតស្រាល ជាអ្នកដឹកនាំកិច្ច ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងខាងលើនេះនៅល្ងាចថ្ងៃទី០៥ ខែធ្នូនេះបានឲ្យដឹងថា ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះនិងក្រោយពីមានបទបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកក៏បា នចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញាក្មេងទំនើងខា ងលើនេះ ហើយនៅថ្ងៃទី០១ ខែធ្នូក៏ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងនិងនគរបាលខេត្តកំពង់ឆ្នាំង បានចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦ នាក់គឺ ១ឈ្មោះ ឈឺនវណ្ណា ហៅវ៉ុល ២ឈ្មោះ ថន កែវសុធា , ៣ ឈ្មោះ ឌុច សុវណ្ណរ៉ែន , ៤ឈ្មោះផូន ម៉េងជ្រា , ៥ឈ្មោះ ម៉ក់វិច្ឆិកាហៅវីច និង ៦ឈ្មោះ កែវ តាំងវីរៈហៅសល់ ។

ពួកគេមួយចំនួនរស់ នៅក្នុងក្រុងកំពង់ឆ្នាំងនិងមួយចំនួនរស់នៅក្នុងស្រុករលាកប្អៀរត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ចំណាត់ការតាមផ្លូវច្បាប ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាករ ណីខាងលើនេះ គឺជារឿងគំនុំព្រោះ តែកូនម្ចាស់ផ្ទះជាប្រជាពលរដ្ឋរង គ្រោះខាងលើ ជាយុវជនម្នាក់ជាកម្មករសំណង់ ធ្លាប់ស៊ីផឹកប៉ះសំដីជាមួយក្រុមក្មេងទំនើងខាងលើនេះទើបពួកគេមានការគុំគួនមកអុកឡុ កនិងវាយប្រហារដល់ផ្ទះ។

ដោយឡែកតាមការបំភ្លឺរបស់ប្រជា ពលរដ្ឋជាជនរងគ្រោះបានឲ្យដឹងថានៅយប់ថ្ងៃទី ៣០ ខែវិច្ឆិកា វេលាម៉ោងជាង២៤យប់ ឈានចូលថ្ងៃទី ០១ ខែធ្នូ មុនដំបូងមានក្រុមក្មេងទំ នើងជិះម៉ូតូ ២ គ្រឿងគ្នា៤នាក់មកឈប់មុខផ្ទះគាត់មួយសន្ទុះហើយត្រឡប់ទៅវិញ។ បន្ទាប់មកមានក្រុមក្មេងទំនើងមានចំនួនពី ៦ ទៅ ៧ ម៉ូតូៗខ្លះជិះ២នាក់ ខ្លះជិះ៣នាក់ ខ្លះកាន់ ដំបងខ្លះកាន់ដាវ និងកាំបិតបាននាំគ្នាយកដុំថ្ម ដុំឥដ្ឋនិងដុំដែកគុប ចូលផ្ទះរបស់គាត់ ក្តុងក្តាំងៗ ផ្អើលអ្នកស្រុកកណ្ដាលយប់ បណ្ដា លឲ្យធ្លុះជញ្ជាំងសង្កសី៣កន្លែងត្រូវឈ្លោះធ្លាយ និងម៉ូតូ ១គ្រឿងបែកស៊ីញ៉ូមុខ ។ ចៃដន្យក្នុងពេលពួកគេកំ ពុងធ្វើសកម្មភាពស្រាប់តែមានរថ យន្តមួយគ្រឿងបើកមក ភ្លើងភ្លឺពេ ញផ្លូវ ធ្វើឲ្យពួកគេផ្អើលរត់ចេញទៅ វិញអស់ ដែលនេះពិតជាសំណាង ដែលមិនបណ្ដាឱ្យសមាជិកក្នុងក្រុមគ្រួសាររងរបួសឡើយ។
លុះព្រឹកឡើងជនរងគ្រោះបានប្ដឹងសមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យដោ យពិនិត្យ ដោយឃើញនៅក្នុងផ្ទះរប ស់គាត់មានដុំថ្ម និងដុំឥដ្ឋចំនួន ៤ដុំនិងដុំដែក១កំណត់ និងនៅមុខផ្ទះគាត់រកឃើញដុំឥដ្ឋ និងដុំថ្ម៤ ដុំ ជាភស្តុតាង នៃសកម្មភាពអុកឡុករំ លោភលំនៅដ្ឋាន និងធ្វើឲ្យខូចខាតដោយចេតនារបស់ក្រុមក្មេងទំនើង។


ប្រជាពលរដ្ឋរងគ្រោះនៅល្ងាច ថ្ងៃទី ៥ខែធ្នូនេះ ក៏បានបញ្ជាក់ឲ្យដឹងទៀ តថា  ក្រោយពីឃាត់ខ្លួនក្រុមក្មេងទំនើង ៦ នាក់ ខាងលើនេះ នៅផ្ទះគាត់រៀងរាល់យប់ ក៏នៅមានក្រុមក្មេ ងជំនើងជាបក្សពួកគេខាងលើនេះមកក្រវែលមើលផ្ទះគាត់ជាបន្តទៀត ដែលពួកគាត់ពិតជាមានការភ័យ ខ្លាចណាស់ ។ ស្នើសុំសមត្ថកិច្ចមេ ត្តាជួយចំណាត់ការពារ និងចាប់បក្ស ពួកក្រុមក្មេងទំនើងនេះឲ្យអស់ផ្តន្ទាទោសតាមច្បាប់ ទើបក្នុងមូលដ្ឋានមានសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *