ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តដឹកនាំ ជិះកង់កម្សាន្តជុំវិញក្រុង ក្រោមម្លប់សន្តិភាពនិងអបអរសាទរពិធីបុណ្យអុំទូកក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងរួមជាមួយអភិបាលរងអភិបាលក្រុងស្រុកនិងប្រធានមន្ទីរអង្គភាពជុំវិញខេត្តនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២បានដឹកនាំក្រុមកីឡាករក្រុមជិះកង់ និងមន្ត្រីរាជការអាជីវករ រួមទាំងប្រជាពលរដ្ឋជិះកង់កម្សាន្តនៅក្នុងក្រុងកំពង់ឆ្នាំង និងនៅ ក្នុងស្រុករលាប្អៀរដើម្បីអបអរសាទរពិធីបុណ្យអុំទូកនៅក្នុងក្រុងកំពង់ ឆ្នាំង ។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងដំណាងឯកឧត្តមអភិបា លខេត្តក្នុងពេលជួបជុំក្រុមកីឡាជិះកង់នៅក្នុងសាលាខេត្តកំពង់ឆ្នាំងបានថ្លែងថា ព្រឹត្តិការណ៍ជិះកង់កម្សាន្តនេះ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពគ្នារវាងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុកនិងមន្ត្រីរាជការជុំវិញខេត្តជាមួយក្រុមកីឡាករជិះកង់ជាអាជីវករនិងប្រជាពលរដ្ឋមានភាពស្និតស្នាល រួមសុខ ទុក្ខជាមួយគ្នារួមដៃគ្នាអភិវឌ្ឍន៍ ក្នុងទឹកដីខេត្តកំពង់ឆ្នាំងឲ្យមានការរីកចម្រើ ន លើគ្រប់វិស័យជាបន្ត បន្ទាប់ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថាការជិះកង់នេះគឺត្រូវចេញពីគោលដៅសាលា ខេត្តកំពង់ឆ្នាំងឆ្ពោះទៅសាលា កាណាដាន ចេញទៅលើភូមិអណ្ដូងឬស្សី ឃុំស្រែថ្មី និងត្រឡប់មកវិញឆ្ពោះទៅកាន់តំបន់ត្រជាក់និងវេទិកាបុណ្យអុំទូកនៅមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងដែលមានចម្ងាយផ្លូវប្រមាណជាង ១០ គីឡូម៉ែត្រ។

ក្នុងនោះរដ្ឋបាលខេត្តកំពង់ឆ្នាំងក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងនិងខេត្តកំពង់ឆ្នាំងក៏ដូច ជាប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាសូមអញ្ជើញមកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកនៅមាត់ទន្លេផ្សារក្រោម ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០៣ ខែធ្នូ ២០២២ នេះដោយមានការឡាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរក៏មានការប្រកួតកីឡាប្រដាល់បុក្កតោការ សម្ដែងសិល្បៈ តន្ត្រីសម័យនិងតាំង ពិព័រណ៍លក់ផលិតផលនានា របស់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងកម្ពុជាយើងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *