កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំ ពង់ឆ្នាំងបានរៀបចំពិធីប្រណាំងទូក និងពិធីជិះកង់ និង រត់ម៉ាឡាតុងកម្សាន្តក្រោមម្លប់សន្តិ ភាពនៅថ្ងៃដំបូងនៅព្រឹកថ្ងៃ ទី០២និងទី០៣ខែធ្នូឆ្នាំ ២០២២ដោយ មានការចូលរួមពីឯកឧត្តមលោក ជំទាវអភិបាលនៃគណៈអភិបាល ខេត្ត សមា ជិកក្រុមប្រឹក្សាខេត្តក្រុងមន្ត្រីរាជការជុំវិញខេត្តក្រុង និង កីឡាករកីឡាការរ៉ានីនិងប្រជាពលរដ្ឋដែ លបានចេ ញដំណើរពីទីតាំងសា លាខេត្ត ឆ្ពោះទៅតាមផ្លូវទៅផ្សារ ក្រោម សង្កាត់ផ្សារ ឆ្នាំង ក្រុងកំពង់ ឆ្នាំង ដោយមានការចូលរួមអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់ប្រជា ពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំ ពង់ឆ្នាំង។ ព្រឹត្តិការណ៍ខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧ ត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបា លខេត្តកំពង់ឆ្នាំង ។
នៅក្នុងព្រឹត្តិការណ៍ខាងលើនេះឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបា លខេត្តកំពង់ឆ្នាំងបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិព្រឹទ្ធបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេ សជាតិមានសុខសន្តិភាពមានការអភិវឌ្ឍន៍លើគ្រប់វិស័ យ ។ជាពិសេសវប្បធម៌ប្រពៃ ណីរបស់ប្រទេសត្រូវបានគោរពថែរក្សាការ ពារនិងអភិ រក្ស ជាក់ស្ដែងបុណ្យ អុំទូក បណ្ដែតព្រះទីបនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី ២ និងទី៣ ខែធ្នូនេះនីក្នុងកំពង់ឆ្នាំងដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំព ង់ឆ្នាំងបានចូលរួមសប្បា យរីករាយក្រោមម្លប់សុខសន្តិ ភាព។ ក្នុងនោះនៅព្រឹកថ្ងៃទី ២ ខែធ្នូនេះរដ្ឋបាលខេត្តបានប្រា រព្ធព្រឹត្តិការណ៍ថ្មីគឺរត់ម៉ាឡេតុងក្រុងកំពង់ឆ្នាំងក្រោ មម្លប់សុខសន្តិភាព និងសាម គ្គីភាពដើម្បីរួមគ្នាអភិវឌ្ឍន៍ទឹកដីខេត្តកំពង់ឆ្នាំង ឱ្យមានការអភិ វឌ្ឍន៍លើគ្រប់វិស័យ។