កម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផលចុះទប់ស្កាត់និងបង្ក្រាបបទល្មើស​នេសាទចំនួន៣ស្រុក

កំពង់ឆ្នាំង:​ នៅថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង​ រួមជាមួយផ្នែករដ្ឋបាលផ្សារឆ្នាំង ផ្នែករដ្ឋបាលជលផលកំពុងប្រសាទនិងសង្កាត់រដ្ឋបាលជលផលកំពង់លែង សង្កាត់រដ្ឋបាលជលផលបរិបូណ៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល​ ប្រជាការពារឃុំប្រឡាយមាស​ រួមនិងសហគមន៍នេសាទបានចុះបង្ក្រាបបទល្មើសនេសាទ​ នៅចំណុចកន្លង១០០​ ចំណុចភូមិខុនរ៉ង​ និងចំណុចព្រែកថ្លាន់ក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ ស្រុកកំពង់លែង​ និងស្រុកជលគិរី​ ខេត្តកំពង់ឆ្នាំង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់​ឆ្នាំង បានឲ្យដឹងថាក្នុងការចុះបង្ក្រាបខាងលេីនេះកម្លាំងសមត្ថកិច្ចបំផ្លាញចោលទទួលបានលទ្ធផលរុះរើរបាំងសាច់អួនចំនួន២ករណី ស្មើនឹង៧កន្លែងប្រវែង៨៥០ម៉ែត្រ,​ លូសាច់អួនចំនួន១២មាត់,រុះរើរបាំងស្បៃមុងចំនួន១ករណីស្មើនឹងមួយកន្លែងប្រវែង៣៥០ម៉ែត្រ,បង្គោលសរុបចំនួន 600 ដើមត្រីចម្រុះចំនួន 50 គីឡូក្រាម។

ជាមួយគ្នានេះចុះត្រួតពិនិត្យនិងអង្កេតលើឧបរណ៍នេសាទដោយបានលទ្ធផលសរុបចំនួន២៤ក្នុងនោះមាន÷​ អង្កេតលើឧបករណ៍អនុញ្ញាតបានចំនួន៧សូចនាករ,អង្កេតនិងរុះរើបំផ្លាញចោលលើឧបករណ៍មិនអនុញ្ញាតបានចំនួន៣សូចនាករ,អង្កេតលើកត្តាមនុស្សបានចំនួន៦សូចនាករ,អង្កេតលើមធ្យោបាយបានចំនួន៦សូចនាករ​ និងអង្កេតលើធនធានជលផលបានចំនួន២សូចនាករ​។


ក្នុងឱកាសនោះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូន ក្នុងខេត្តកំពង់ឆ្នាំងឲ្យបញ្ឈប់ការនេសាទប្រើប្រាស់ឧបករណ៍ដែលច្បាប់ហាមឃាត់ជាបន្ទាន់ ព្រោះឧបកណ៍ល្មើសច្បាប់បំផ្លាញមច្ឆាជាតិហិនហោចយ៉ាងឆាប់រហ័ស និងត្រូវប្រឈមចំពោះមុខច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *