លោកជំទាវ តុង ណារីអញ្ជើញសួសុខទុលនិងនាំនូវអំណោយជួយឧបត្ថម្ភដល់ស្ត្រីក្រីក្រសម្រាលកូនភ្លោះ៣នាក់​នៅភូមិមេលំ

 កំពង់ឆ្នាំង:​ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២លោក​ ជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង​ ប្រធានសម្ព័ន្ធយុវជស្រលាញ់សន្តិភាពខេត្ត និងជាប្រធានគណៈកម្មការពិភាគក្សាពិគ្រោះយោបល់ស្រ្តីនិងកុមារ​ខេត្ត រួមនិងមន្ត្រីរាជការមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង បាន​ និងមានការចូលរួមពីលោក កេត សុឃា មេឃមេលំ​ លោកមេភូមិ​ ចុះសួរសុខទុក្ខ​ និងនាំនូវអំណោយជាសម្ភារៈនិងថវិកាជួយឧបត្ថម្ភដល់ស្ត្រីកូនភ្លោះ៣នាក់​ឈ្មោះ មាន សុមី អយុ២៣ឆ្នាំ​ ប្តីឈ្មោះ វ៉ាន់ សុវ៉ៃ រស់នៅភូមិមេលំ ឃុំមេលំស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង​ សម្រាលកូនលេីកដំបូង នៅមន្ទីរពេទ្យជប៉ុនរាជធានីភ្នំពេញ​ ទេីបវិលមកលំនៅដ្ឋានវិញនៅពេលថ្មីៗនេះ​ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ​ លោក​ ជំទាវ តុង ណារី
បានពាំនាំការសួរសុខទុក្ខពី​ ឯកឧត្តម​ ស៊ុន​ សុវណ្ណារិទ្ធ​ អភិបាលនៃគណអភិបាលខេត្ត​កំពង់ឆ្នាំងចំពោះ​ស្ត្រីជាម្តាយ​ និងក្រុមគ្រួសារ​ផងដែរ​ ។ លោកជំទាវ​ បាន​ផ្តាំផ្ញេីដល់ស្ត្រីទេីបសម្រាលកូនភ្លោះ៣ខាងលេី​ ត្រូវយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភ ឲ្យបានត្រឹមត្រូវ ត្រូវខិតខំពង្រឹងស្មារតីថែទាំសុខភាព​ និងថែទាំកូនទាំង៣ អោយបានល្អដើម្បីអនាគតទៅថ្ងៃក្រោយ​ ។ ត្រូវធ្វេីអនាមម័យកម្ចាត់មូសខ្លាសត្វល្អិតផ្សេងៗ​ តាមរយ: ការរៀបចំសម្ភារក្នុងផ្ទះឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ ឆ្ការព្រៃជុំវិញផ្ទះអោយបានស្អាត និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩​ តាមវិធានការរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថាអំណោយដែលបាននាំទៅជូនដល់ស្ត្រីទេីបសម្រាលកូនខាងលេីមានអង្ករ ៥០ គីឡូក្រាមសម្ភារៈប្រើប្រាស់សម្រាប់ទារកនិងសម្ភារៈផ្សេងៗជាច្រើនទៀតរួមនឹងថវិកាចំនួន ៣០ម៉ឺនរៀល។

សូមរម្លឹកថា​ ស្ត្រីឈ្មោះ​ មាន សុមី អយុ២៣ឆ្នាំ​ ប្តីឈ្មោះ វ៉ាន់ សុវ៉ៃ រស់នៅភូមិមេលំ ឃុំមេលំស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង​ មានជីវភាពរស់នៅលំបាកម្នាក់បានសម្រាលកូនភ្លោះបាន៣ តាំងពីយប់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅមន្ទីរពេទ្យជប៉ុន រាជធានីភ្នំពេញ បានកូនភ្លោះ៣​ ស្រី២ ប្រុស១ ។ ប៉ុន្តែដោយសាតែបញ្ហាសុខភាព ស្ត្រីជាម្តាយ ទើបបានគ្រូពេទ្យអោយបន្តសម្រាកព្យាបាលរហូត  ដល់ថ្ងៃទី១៩​ ខែវិច្ឆិកាបានអនុញ្ញាតឲ្យត្រឡបមកផ្ទះវិញ។

Leave a Reply

Your email address will not be published. Required fields are marked *