ប្រជាពលរដ្ឋធ្វើការរិះគន់ចំៗថា បទល្មើស(ឆ្នុក)ដាក់រួមផ្សុំអំពូលស្រុកក្រគរ បាន ក្លាយទៅជាដំបៅមហារីក គ្មានថ្នាំព្យាបាល

ខេត្តពោធ៌សាត់៖ បទល្មើស(ឆ្នុក)ដាក់រួមផ្សុំអំពូល កំពុងមានសន្ទុះកើតឡើង គួរឱ្យព្រួយបារម្ភ គិតត្រឹមយប់ថ្ងៃទី១៧​ខែវិច្ឆិការ ឆ្នាំ២០២២ បើទោះកន្លងមក អង្គភាពសារព័ត៌មានយើង ធ្លាប់បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ថែមទាំងបានបញ្ជាក់ប្រាប់ អំពីទីតាំង នៃបទល្មើស ដែលកំពុងកើតឡើង ដែលក្រុមជនល្មើស បានដាក់ចាប់យកត្រីល្អិតៗគ្រប់ប្រភេទទាំងយប់ ទាំងថ្ងៃ រាប់រយតោន យ៉ាងណាក៏ដោយ ប៉ុន្តែមន្ត្រីជំនាញនៅក្នុងខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីថ្នាក់ជាតិ ដែលបានដាក់ពង្រាយពេញបឹងទន្លេសាប នៅក្នុងតំបន់នោះ មិនព្រមបង្ក្រាប បានត្រឹមតែធ្វើការសន្យាចុះទៅបង្ក្រាបនៅពេលក្រុមអ្នកកាសែតធ្វើបទសម្ភាសន៍តែប៉ុណ្ណោះ ទើបនាំឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យមានការឃុបឃិតជាប្រព័ន្ធទើបបណ្ដែតបណ្ដោយឲ្យបទល្មើសកើតឡើងគ្មានការទប់ស្កាត់និងបង្ក្រាបបែបនេះ ។

-យោងតាមសេចក្ដីរាយការណ៍ ពីរប្រជានេសាទលក្ខណៈគ្រួសារ នៅក្នុងស្រុកក្រគរ លក្ខខណ្ឌសុំមុនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះបទល្មើស(ឆ្នុក) កំពុងរីករាលដាលយ៉ាងខ្លាំងគ្មានការថមថយឡើយ។

-ប្រភពដដែលបានបន្តថា យូៗម្ដងគេសង្កេតឃើញ កម្លាំងជំនាញថ្នាក់ខេត្តនិងកម្លាំងចម្រុះថ្នាក់ជាតិ ចុះមកបង្ក្រាបខ្លះៗដែរប៉ុន្ដែគ្មានប្រសិទ្ធភាពម្ដងណាឡើយ ដោយប្រភពបញ្ជាក់ថា បង្ក្រាបបានតែអ្នករកស៉ី តូចតាចដែល គ្មានលុយឲ្យខ្លួននិងបក្សពួកខ្លួនតែប៉ុណ្ណោះ។

-ប្រភពដដែលបានប្រាប់អង្គភាពសារព័ត៌មានយើងបន្ថែមទៀតថា សព្វថ្ងៃក្រុមជនល្មើស បានដាក់(ឆ្នុក)​ពង្រាយពេញផ្ទៃទន្លេទាំងយប់ ទាំងថ្ងៃ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង មកដល់ ភូមិកំពង់ថ្គោល ចំណុចជ្រោយស្ដី ក្នុងឃុំអន្សាចំបក់ និង ភូមិកំពង់លួង ភូមិកំពង់ប្រាក់ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធ៌សាត់ ។

នៅពេលយប់ក្រុមជនល្មើសដាក់ (ឆ្នុករួមផ្សុំអំពូល)ចាប់ពី៥០០ទៅ១០០០ កន្លែង ភ្លឺដូចទីក្រុងភ្នំពេញច្ចឹងដែរ ចាប់យកកូនត្រីល្អិតៗ រាប់រយតោនក្នុង១យប់ៗ នៅពេលថ្ងៃ ពួកគេបោះនុយ ពេលត្រីចូលមកកុំច្រើន លើក(ឆ្នុក)ក្រសោប ចាប់យកកូនត្រីល្អិតៗរាប់រយតោន មិនចាញ់នៅពេលយប់ប៉ុន្មានឡើយ។

បើយោងតាមប្រភពពីមន្ត្រីសហគមន៍ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងបន្ថែមទៀតថា សកម្មភាពដាក់ឆ្នុកនៅចំណុចខាងលើ បានកើតឡើងជារៀងរាល់ឆ្នាំ កើតដំបូងចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ននេះគ្មានការថមថយឡើយ ដោយប្រភពបានលើកឡើងថា បទល្មើស(ឆ្នុក)នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នេះ បានក្លាយទៅជាតំបៅមហារីក គ្មានថ្នាំណាព្យាបាល ខណៈមន្ត្រីមានតួនាទីភាគច្រើន ជាមន្ត្រីកន្ទេលធំបន្លំដេក តាមរបៀបពុករលួយ ប៉ុន្តែពួកគេមានសិទ្ធិសេរីភាពរស់នៅក្រៅច្បាប់បានដោយសេរី មិនដែលភ័យខ្លាចនឹងច្បាប់ប្រឆាំងអំពើពុករលួយអ្វីឡើយ។

ប្រជាពលរដ្ឋ សំណូមពរ ជូនទៅ ឯកឧត្តម ខូយ រីដា អភិបាលគណៈអភិបាលខេត្តពោធិ៍សាត់ ដែលមកកាន់តំណែងថ្មីខាងមុខ ពិសេស ឯកឧត្តម លោក ឌិត ឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តមទេសរដ្ឋមន្ត្រី ឱក យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូម ឯកឧត្តម មេត្តាជួយពិនិត្យនិងស្រាវជ្រាវនូវសកម្មភាពរបស់ក្រុមឈ្មួញនិងមន្ត្រីខលខូចមួយចំនួនផង បើមានមន្ត្រីណាជាប់ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយល្មមដល់ពេល យកទៅអនុវត្តតាមផ្លូវច្បាប់ឱ្យរាងចានម្ដងហើយ។ ដើម្បីចូលរួមគ្នាថែរក្សាធនធានជាតិ ជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នាក្នុងគោលបំណងឱ្យមច្ឆាជាតិបឹងទន្លេសាបឱ្យសំបូរឡើងវិញ៕ ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *