កម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផលចុះបង្រ្កាបបទល្មើសជលផល ដូចភ្លៀងរលឹម

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ខែ វិចិ្ឆកា ឆ្នាំ២០២២នេះ កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី  សហការជាមួយ គណៈបញ្ជាការឯកភាពស្រុកជលគីរី នឹង​សហគមន៍នេសាទ មានគ្នាសរុបចំនួន១៨នាក់ មធ្យោបាយកាណូតស្មាច់ចំនួន០៤គ្រឿងបានចុះល្បាត​និងបង្រ្កាបបទល្មើសជលផល នៅចំណុចអន្លង់អកនិងក្រោយភូមិ នគរជ្រុំ និងចំណុចឃុំពោធិ៍ ក្នុងភូមិសាស្រ្តស្រុកជលគីរី និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​។

-សមត្ថកិច្ចបំផ្លាញចោលទទួលបានលទ្ធផលរួមមាន៖
-រុះរើ​របាំង​ស្បៃមុង​ ១ករណីស្មើនិង២១កន្លែង​ប្រវែង១២០០ម៉ែត្រ ។
-លបលូស្បៃមុង​ចំនួន២១មាត់។
-កាប់បង្គោលបំផ្លាញចោលសរុបចំនួន២៥០ដើម ។

-នឹងចាក់កូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន១៥០គីឡូក្រាម ។​

-នាឱកាសនោះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនអ្នកនេសាទ អោយបញ្ឈប់ការនេសាទប្រើប្រាស់ឧបករ ដែលច្បាប់ហាមឃាត់ជាបន្ទាន់ ឧបករល្មើសច្បាប់បំផ្លាញបច្ឆាជាតិយ៉ាងឆាប់រហ័ស ម្យ៉ាងបងប្អូនប្រឈមចំពោះមុខច្បាប់ទៀតផង។សូមបងប្អូនងាកទៅនេសាទឧបករ លក្ខណះគ្រួសារ ដើម្បីឱ្យធនធានមច្ឆាជាតិ ទឹកសាបសម្បូឡើងវិញ៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *