លោក អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំអំណោយឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន៣គ្រួសារ៏

ខេត្តកំពង់ឆ្នាំង គ្រឿងឧភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ត្រូវបានលោក អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង អមដំណើរដោយ លោក ផលសុភាព អភិបាលរងស្រុកបរិបូណ៌និង លោកសាំង គីមស៊ន មេឃុំឆ្នុកទ្រូ  នាំយកទៅប្រគល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន ៣ គ្រួសារនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ នាព្រឹកថ្ងៃទី១៥  ខែតុលាឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោក អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានមានប្រសាសន៍ថា៖ ដោយទទួលបានដំណឹងដ៏អកុសល ស្ដីពីគ្រួសាររងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្តល់អំណោយ ជាសម្ភារៈ និងថវិការ តាមរយៈរូបលោកផ្ទាល់  ដែលបានយកមកប្រគល់ជូនដល់គ្រួសារ រងគ្រោះទាំង៣គ្រួសារ ដោយក្នុងមួយគ្រួសារ ៗ មួយគ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាម  សង្កសី ៥០សន្លឹក មី១កេះ ត្រីខ១យូរត្រី១យួ  ទឹកអ៊ីវ១យួជែលលាងដៃ៥ដប និងថវិកាមួយចំនួនផងដែរ។

ក្រោយពេលបានទទួលអំណោយ ប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យឆេះផ្ទះទាំង៣គ្រួសារបានលើកដៃសំពះថ្លែងអំណរគុណដល់ឯកឧត្តមហ៊ុនម៉ាណែត និងលោកជំទាវ ព្រមទាំងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអាជ្ញាធរស្រុក ដែលបាននាំយកនូវអំណោយមកប្រគល់ជូនពួកគាត់នាពេលនេះ។

គួររំលឹកដែរថាកាលពីវេលាម៉ោង១០ និង១០ នាពេលព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងផ្ទះ ដែលជាផ្ទះលិចទឹកពីក្រោម ត្រូវបានអគ្គីភ័យឆាបឆេះ មិនអាចជួយសង្គ្រោះបានព្រោះតែរថយន្តពន្លត់អគ្គីភ័យ ចូលមិនដល់ ទើបត្រូវឆេះខ្ទេចទាំងស្រុង ។ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យឆាបឆេះផ្ទះលក់ហ្កាស សាំង និងគ្រឿងទេស ៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *