បន្ទាប់ពីអង្គភាពសារព័ត៌មាន គេហទំព័រkmtvnews.com និងគេហទំព័រ idvnews.comធ្វើការចេញផ្សាយមិនទាន់បានប៉ុន្មានម៉ោងផងប្រតិកម្មសុំការបកស្រាយ

កំពង់ឆ្នាំង៖បន្ទាប់ពីអង្គភាពសារព័ត៌មានគេហទំព័រ​kmtvnews.com និងគេហទំព័រ idvnews.comធ្វើការចេញផ្សាយតាមផេកនិងតាមហ្វេបសាយមានចំណងជើងថា (ដល់ពេលដកស្មៅក្នុងស្រែខ្លះចេញហើយ!​!​)មិនទាន់បានប៉ុន្មានម៉ោងផងមានប្រតិកម្មសុំការបកស្រាយ ។ ដោយខាងអង្គភាពយើងបានដកស្រង់សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរកស៊ីទិញលក់ផលនុផលនេសាទនៅយប់មិញថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នៅត្រង់ចំណុចឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ យកមកចុះផ្សាយ ដោយប្រជាពលរដ្ឋ បានផ្ទុះការតវ៉ាទៅលើបុគ្គល៥នាក់ មធ្យោបាយដោយរថយន្ដចំនួន២គ្រឿង ដែលបានតាំងខ្លួនជាអ្នកកាសែតដោយអះអាងថា មានប្រាំអង្គភាព ហើយសុទ្ធតែអគ្គនាយក និងចាងហ្វាងការផ្សាយត្រូវបានប្រជាពលរដ្ឋធ្វើការចោទប្រកាន់ថាបានជម្រិតទារប្រាក់ ពីពួកគាត់ក្នុងតម្លៃ សរុប៦លានរៀល។​

ដោយប្រភពអះអាងថា ពួកនោះបានគំរាម ទាលុយចំនួន៦លានរៀលបើមិនព្រមឱ្យពួកគេនឹង live video ធ្វើការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតចោទ​ប្រកាន់ថ្នាក់ដឹកនាំ ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការចំពោះប្រជាពលរដ្ឋរកស៊ីអ្នកទិញលក់ផលនុផលនេសាទដោយពួកគេចោទថា រកស៊ីល្មើសច្បាប់។​

ខាងប្រជាពលរដ្ឋបានលើកឡើងជាសំនួរសួថា នៅរដូវបើកនេសាទ ផលអនុផលជលផលអ្នកទិញ ដឹកជញ្ជូនក្នុងស្រុក ដូចជាត្រី លៀស ខ្ចង តើច្បាប់ជលផលមាត្រាទីប៉ុន្មានចាត់ទុកជាល្មើសច្បាប់?​? បើយោងតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន កាលពីលុបបំបាត់អធិរាជ ឡូន៍នេសាទចំនួន៣៥ជុំវិញបឹងទន្លេសាប បានលើកឡើងថា ផលអនុផលជលផលទិញ លក់ ដឹកជញ្ញូនក្នុងស្រុក គឺអនុញ្ញាតិ ដឹកបានដោយសេរី ។ ករណីនេះប្រជាពលរដ្ឋបានចោទសួទៅអ្នកកាសែតនោះវិញថា តើអ្នកដែលតាំងខ្លួនកាសែតនោះ បានរៀនច្បាប់ស្ដីអំពីជលផលចេះកម្រិតណា?។​

-​អ្នកកាសែត ដែលតាំងខ្លួនជាសមត្ថកិច្ចផង តុលាការផង ផ្សាយព័ត៌មានមិនពិតប៉ះពាល់កិតិយស្ដ៌ដល់អ្នកដទៃនិងបំភ្លៃការពិត តើមានក្រមសិលធម៍ និងវិជ្ជាជីវះកម្រិតណា?​?​។​

-ករណីខាងលើនេះប្រជាពលរដ្ឋ ឃុំឆ្នុកទ្រូ ស្នើសុំឲ្យអាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជាស្ថាប័នក្រសួងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រសួងព័ត៌មាន មេត្តាពិនិត្យឡើងវិញនិងចាត់វិធានការទៅលើ(ក្រុមអ្នកកាសែតត្បាញ់អាយ)​ខាងលើនេះផងជៀសវាងប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មានល្អៗជាក់ជាមិនខានឡើយ។​

នៅល្ងាចថ្ងៃទី២៦ តុលា ២០២២នេះលោកសុិន ខ្វាន់ឆា តួនាទីនិពន្ធនាយក អង្គភាពសារព័ត៌មានពេញចិត្តមេឌា www.PenhChetMedia.com
សុំឱ្យគេហទំព័រ ក្រាំងមាស និងគេហទំព័រ រស្មីព័ត៌មានធ្វើការបកស្រាយនិងបំភ្លឺជូនសារធារណះជនឱ្យបានជ្រាបកាន់តែច្បាស់នៅអង្គរឿងខាងលើ ដោយរឿងរ៉ាងទាំងអស់(គឺមានហេតុនិងផល)ជានិច្ច។​

លោកសុិន ខ្វាន់ឆាបានប្រាប់បន្តថា នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ លោកបានទទួលព័ត៌មានមកថា នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានក្រុមឈ្មួញជាច្រើននាក់ កំពង់គៀងគរ ប្រជាពលរដ្ឋ ឱ្យទៅរកលៀស ក្នុងតំបន់ជុំវិញទន្លេសាប ដោយប្រើឧបករណ៍ ខុសច្បាប់ យកទៅលក់ឱ្យពួកគេដើម្បីលក់បន្ត ទៅប្រទេសវៀតណាម។ ក្រោយទទួលបានព័ត៌មាននេះក្រុមការងាររបស់លោក ក៏បានចុះទៅដល់គោលដៅនិងបានថតផ្តិតយករូបភាពជាក់ស្ដែង ដើម្បីធ្វើព័ត៌មាន ក្នុងគោលបំណងជួយផ្សព្វផ្សាយ ជូនអាជ្ញាធរជំនាញគ្រប់លំដាប់ថ្នាក់ មានវិធានការឱ្យទាន់ពេលវេលាក្នុងគោលបំណងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទជាមួយរាជរដ្ឋាភិបាល និងដើម្បីឱ្យធនធានធម្មជាតិក្នុងបឹងទន្លេសាបសម្បូរឡើងវិញតែប៉ុណ្ណោះ។

លោកសុិន ខ្វាន់ឆាមិននឹកស្មាន បែរជាអ្នករកស៉ីដឹកលៀស ប្រើទូរសព្ទ័ទំនើបថតក្រុមអ្នកាសែតលោកវិញ ដោយពួកនោះមានការយល់ច្រឡុំ និងបានប្រឌិតរឿង ចោទប្រកាន់មកលើក្រុមលោកធ្វើការគំរាមកំហែង ទាប្រាក់ពីពួកគាត់ទៅវិញ។

ករណីនេះជាការយល់ច្រឡុំ​ក្រុមការងារ របស់លោកសូមធ្វើការបដិសេធទាំងស្រុង ដោយលោកចាត់ទុកថា ពួកគេខ្លាចខ្លាចបាត់ផលប្រយោជន៍ទើបរកមធ្យោបាយឆ្លើយតបបែបនេះ។

Leave a Reply

Your email address will not be published. Required fields are marked *