កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្រូវពូជ និង ស្បៀងអាហារជូនប្រជាកសិករចំនួន ៣.៤៦០ គ្រួ សារដែលបានរងគ្រោះដោយទឹកជំ នន់នៅខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ស៊ុន សុវណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង នៅក្នុងពិធីនេះបានអានរបាយការណ៍ស្វាគមន៍អោយដឹងថា គ្រោះធម្មជាតិដោយសារស្ថា នភាពទឹកជំនន់ទន្លេ បណ្ដាលឲ្យ មា នផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាជនមានចំនួន៥ស្រុកគឺ ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់ លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ លើឃុំ ចំនួន២៥ឃុំ និងភូមិចំនួន១២៥ភូមិ ដែលមានប្រជា កសិករចំនួន៣.៤៦០គ្រួសារ ។ ដំ
ណាំស្រូវរោងការខូចខាតដោយសា រទឹកជំនន់ទន្លេសាប លើផ្ទៃដីសរុបចំនួន ២ ៦១០ហិចតា ស្មើ នឹង ១,៨០% នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត ដែលផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបាន។
សម្តេចតេជោ ហ៊ុន សែននៅក្នុងពិធីនេះ មានប្រសាសន៍នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ សាកសួរសុខទុក្ខជូនពលរដ្ឋចូលទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។ សម្តេចតេជោ បានមាន ប្រសាសន៍ថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេតែងតែយ កព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខ ទុក្ខរបស់ប្រជាពលរដ្ឋដែលរងទុក្ខលំបាក។ សម្តេចតេជោនាយករដ្ឋ មន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយត ម្លៃខ្ពស់ ចំពោះក្រុមការ ងារចុះជួយខេត្ត និងអាជ្ញាធរខេត្តកំ ពង់ឆ្នាំងទាំ ងអស់ ដែលបានប្រឹង ប្រែងរួមគ្នាដោះស្រាយការលំបាករបស់ប្រជា ពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់ដោយរាល់ពេលពលរដ្ឋមា នទុក្ខតែងតែមានវត្តមានមន្ត្រីគណ បក្សប្រជាជនកម្ពុជាជានិច្ច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជា ក់ថា នៅថ្ងៃនេះ និងថ្ងៃម្សិ លមិញ កម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ។ នេះជាថ្ងៃទី៦ហើយ ដែ លកម្ពុជាមិនមានការឆ្លងជំងឺកូវីដ- ១៩ ករណីថ្មីទេ សូម្បីតែម្នាក់និងនៅ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដ ល់គម្រប់៣ឆ្នាំនៃការឆ្លងជំងឺកូវីដ- ១៩ នៅកម្ពុជា។ ភាពជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ មិនមែនពឹងតែលើកិច្ច ប្រឹងប្រែ ងរបស់រាជរដ្ឋាភិបាលប៉ុ ណ្ណោះទេ តែក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋកម្ពជាយើងផងដែរ។ ដូច្នេះសូមអំពាវនាវប្រជា ពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ជាបន្តទៀត តាមរយៈការអនុវត្តន៍វិធា នការនានា ជាពិសេសការចាក់វ៉ាក់សាំង។ នៅចុងបញ្ចប់នៃកម្មវិធីនេះសម្ដេចតេ ជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើននិងអញ្ជើ ញធ្វើដំណើរទៅកាន់គេហដ្ឋានវិញ សូមប្រកបដោយសេចក្តីសុខសុវត្ថិ ភាព។
ដោយឡែកប្រជាកសិករ រងគ្រោះលិចស្រូវដោយសារទឹកជំនន់ចំនួន ៣.៤៦០ គ្រួសារបានទទួលអំណោ យពីសម្ដេចដោយក្នុងមួយគ្រួសារៗទទួលបានស្រូវពូជ ១០០ គីឡូ ក្រា ម ,អង្ករ៥០គីឡូក្រាម, មី ១កេះធំ, ត្រីខ ១០០កំប៉ុង ,អាវភ្លៀង ២និងថវិកា២០ម៉ឺនរៀល និងផ្តល់ជូនជនពិការ១៦នាក់ ក្នុងម្នាក់ៗ១ទទួលបានថវិកា ១លាន ផងដែរ។
ឯកឧត្តមក្រុមប្រឹក្សាខេត្ត គណៈអភិ បាលខេត្តក្រុមប្រឹក្សាស្រុក គណៈអ ភិបាលស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេ ត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ា ងជ្រាលជ្រៅដល់សម្ដេចតេជោហ៊ុនសែនដែលបានអញ្ជើញមកសួរសុខទុកសំណេះសំណាល ចែកអំ ណោយស្រូវពូជ និងស្បៀងអាហារដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ ឆ្នាំងដែលរងគ្រោះដោយទឹកជំនន់ ដោយសូមគោរពជូនពរសម្ដេចតេ ជោ សម្ដេចគតិព្រឹទ្ធបណ្ឌិត និងបុ ត្រាបុត្រីនិងចៅៗ សូមទទួលបាននៅពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ នងសូមមានជ័យជំនះគ្រប់ភារកិច្ច កុំបីឃ្លាតឡើយ៕ដោយឈៀង ធារិទ្ធកំពង់ឆ្នាំង,ថ្ងៃទី២៦ ១០ ២០២២