ឃាតកម្មប្លន់សម្លាប់ជនរងគ្រោះមានខ្នោះដៃនោះ គឺជាបក្សពួកតែមួយ ព្រោះតែឥទ្ធិពលថ្នាំញៀន សមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន២នាក់នាំមកធ្វើត្រាប់

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបុរីអូរស្វាយ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ យកមកធ្វើត្រាប់នៅចំកើតហេតុ ដែលជនសង្ស័យវៃប្លន់សម្លាប់ជនរងគ្រោះយកម៉ូតូ ព្រោះតែរឿងថ្នាំងញៀន។ អំពើឃាតកម្មគិតទុកជាមុនកើតឡើង កាលពីថ្ងៃទី១៦ ខែកញ្ញា រហូតដល់១៨ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានគេប្រទះឃើញសាកសពជនរងគ្រោះ ដេកស្លាប់ នៅក្បែបង្គោលសេវ៉ា០៩៧ ដោយដៃជាប់ខ្នោះ។
ភ្លាមៗនោះសមត្ថកិច្ចបញ្ចាក់ថា, សាកសពជនរងគ្រោះនេះពាក់អាវដៃវែង ពណ៌ផ្ទៃមេឃ ស្លាកខោពណ៌បៃតង ខ្សែក្រវ៉ាត់ពណ៌ខ្មៅ។ នៅក្បែសាកសពមានស្បែកជើងផ្ទាត់មួយគូរ ស្ថិតនៅចំណុចក្បែរអង់តែន សេវា097 ទល់មុខក្រុហ៊ុនចំការចេក ក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នេះបើតាមសមត្ថកិច្ចបានឱ្យដឹងទៀតថា, នេះជាអំពើឃាតកម្មគិតទុកជាមុន ដោយមានស្លាកស្នាមផុងលលាក្បាល ផ្នែកខាងក្រោយ និងបាក់កងក។ ជនរងគ្រោះឈ្មោះ ថេន សុមិត្ត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ត្រួយចេក ចេញពីផ្ទះតាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មិនបានត្រឡប់ទៅផ្ទះវិញឡើយ។ ចំណែកជនសង្ស័យទី១.ឈ្មោះជាតិ សារ៉ូ អាយុ១៨ឆ្នាំ ភេទប្រុស រស់នៅភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទី២.ឈ្មោះគង់ សំអឿន .ហៅម៉ាប់.ឬហៅក្តឿ. ភេទប្រុស រស់នៅភូមិរិទ្ធី២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានបញ្ជាក់ថា ករណីខាងលើជាអំពើឃាតកម្មច្រើនជាងអំពើប្លន់សម្លាប់ ហើយជនរងគ្រោះអាចនឹងស្គាល់គ្នាជាមួយជនដៃដល់ និងពេលធ្វើសកម្មភាពជនដៃដល់អាចមានគ្នាលើសពី២នាក់ ព្រោះបើមួយទល់នឹងមួយជនដៃដល់មិនអាចមានឱកាសដាក់ខ្នោះដៃជនរងគ្រោះបានឡើយ និងវាយពីក្រោយរហូតដល់បាក់កងក និងផុងលលាដ៏ក្បាល។
ក្រោយការពិនិត្យសាកសព និងធ្វើកំណត់ហេតុរួច ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីបន្តនិតិវិធីច្បាប់។ ហេតុការណ៍ដែលឈានដល់វៃប្លន់សម្លាប់នេះ ដោយជនសង្ស័យខឹងជនរងគ្រោះ យកថ្នាំងញៀនមកលក់ឲ្យខ្លួនថាមិនសុទ្ធ។ ទើបនៅថ្ងៃទី១៥ បានឈ្លោះប្រកែកគ្នាតាមទូរស្ទព៍ ហើយនៅថ្ងៃទី១៦ ជនសង្ស័យបានខកហៅជនរងគ្រោះមកកន្លែងកើតហេតុ ដែលខ្លួនបានរៀបចំទុកជាស្រេច ហើយក៏ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ដួលទៅលើដីរួចចាប់ដាក់ខ្នោះ ដោយមានឈ្មោះគង់ សំអឿន ហៅម៉ាប់.ជាអ្នកជួយនៅពេលនាំជនសង្ស័យមកធ្វើត្រាប់ នូវសកម្មភាពវាយប្លន់ សម្លាប់រួចដាក់ខ្នោះដៃខាងលើនេះ។

Leave a Reply

Your email address will not be published. Required fields are marked *