កំពង់ឆ្នាំង លោក ប៉ាត់ គន មេឃុំផ្លូវទូក ស្រុកកំពង់លែងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះបានរាយការណ៍ឲ្យដឹងថា គិតមក ដល់ល្ងាចថ្ងៃនេះ ផ្ទះប្រជាពលរដ្ឋចំនួន ១០៣ខ្នងហើយ ត្រូវបានទឹកទន្លេឡើងលិច ដែលផ្ទះស្ថិតនៅក្នុងភូមិពាមខ្នងឃុំផ្លូវទូក ស្រុកកំពង់លែងមានផ្ទះខ្លះត្រូវលិចពាក់កណ្ដាលផ្ទះ និងផ្ទះមួយ ចំនួនទៀតលិចពី២ទៅ៤ទឹក ។ក្នុងហេតុការណ៍នេះប្រជាពលរដ្ឋជាម្ចាស់ផ្ទះបានលើកធ្នើក្នុងផ្ទះឲ្យផុតទឹកដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។
លោកមេឃុំផ្លូវទូកបានបន្តឲ្យដឹងថាស្ថានភាពទឹកទន្លេពេលនេះនៅបន្តឡើងជារៀងរាល់ថ្ងៃនៅឡើយ ។ ដូ ចនេះបើទឹកឡើងខ្លាំងទៀតនោះប្រ ជាពលរដ្ឋរងគ្រោះអាចនឹងត្រូវជម្លៀ សចេញទៅរកទីទួលសុវត្ថិភាព គឺវត្តថ្នល់ឈើទាល។
ដូចនេះក្នុងនាមអាជ្ញាធរឃុំផ្លូវទូកលោកសំណូមពរលោកអភិបាល ស្រុក និងឯកឧត្តមអភិបាលខេត្តមេត្តាជួយមានវិធានដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋរងគ្រោះដោយក្តីអនុគ្រោះ។
ទាក់ទងនឹងករណីនេះឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបា លខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរ សព្ទថា ឯកឧត្តម និងចាត់ឯកឧត្តមសាន់យូ អភិបាលរងខេត្ត ចុះទៅពិ និត្យមើលជាបន្ទាន់ ដើម្បីដោះស្រា យតាមសភាពការណ៍ជាក់ស្ដែង។