ឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១ខែ វិច្ឆិកានេះ បានបើកយុទ្ធនាការដោះស្រាយបញ្ចប់ទំនាស់ជូនប្រជាពលរដ្ឋចំនួន ៣ករណីនៅក្នុងស្រុករលាប្អៀរនិងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១១១គ្រួសារ

កំពង់ឆ្នាំង នៅព្រឹកថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែង នៅក្នុងកិច្ចប្រជុំដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅវិទ្យាស្ថានបូលីណូ ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ស្រុករលាប្អៀ ក្នុងយុទ្ធនាការដោះ ស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅ ក្នុងទូទាំងខេត្ត ដោយឡែកសំរាប់ខ្ញុំម្នាក់ឯងថ្ងៃនេះ បានដោះស្រាយប ញ្ចប់ទំនាស់ចំនួន ៣រឿង នៅក្នុងស្រុ ករលាប្អៀរ ក្នុងនោះ២រឿង គឺជាទំនាស់ដីធ្លីនៅក្នុងឃុំអណ្ដូង ស្នាយ និង១រឿងទៀតជាទំនាស់សុំបើកផ្លូវជូនប្រជាពលរដ្ឋនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ដែលភាគីអ្នកបិទផ្លូវបានស្ម័គ្រចិត្តវាយរបងភូមិខ្លួនឯង ដើម្បីបើកផ្លូវជូនប្រជាពល រដ្ឋក្នុងភូមិប្រើប្រាស់ជាធម្មតាវិញ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា តាមរបាយការណ៍របស់ក្រុងស្រុកសំណុំរឿងដែលបានប្ដឹងមករដ្ឋបាលខេត្តសរុប
មានចំនួន ៧១៦ ករណីក្នុងនោះបានដោះស្រាយបញ្ចប់
ចំនួន ៣៦៣រឿង និងនៅសល់ជាង៣០០រឿងទៀតកំពុងដោះស្រាយបន្ត ។

នៅក្នុងការចុះដោះស្រាយទំនាស់និងសំណូមពរផ្សេងៗទៀតរបស់ក្រុមការងារទាំងអស់ជូនប្រជាព លរដ្ឋនៅគ្រប់ក្រុងស្រុក ឯកឧត្តមបានណែនាំដល់ក្រុមការងារទាំងអស់ត្រូវ តែដោះ
ស្រាយដោយ ឆន្ទៈ ដោយអព្យាក្រិត ឈរលើគោលការណ៍ច្បាប់ ក្នុងនោះអ្នកដោះស្រាយមិនត្រូវមានផលប្រយោជន៍ពាក់ព័ន្ធក្នុងរឿងទំនាស់ទាំងអស់នោះឡើយ ទើ បយើងដំណើរការដោះស្រាយទំនា ស់ទទួលបានជោគជ័យ ។

ជាមួយ គ្នានេះដែរឯកឧត្តមក៏បានព្រមានខ្លាំងៗថា បើមានមន្ត្រីណាមួយប្រើអំណាចជិះជាន់ប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្ត និងដកចោលមិនទុកឡើយ ព្រោះថាមន្ត្រីរាជការគឺជាអ្នកបម្រើរាស្ត្រមិនមែនជាចៅហ្វាយរាស្ត្រនោះឡើយ ។

ឯកឧត្តមលើក ឡើងទៀតថាបើមេភូមិល្អនោះមេឃុំមិនឈឺ
ក្បាលឡើយបើមេឃុំល្អនោះអភិបាលស្រុកមិនឈឺក្បាលឡើយ និងបើអភិបាលក្រុងស្រុកល្អ នោះអភិបាលខេត្តពិត
ជាមិនឈឺ ក្បាលនោះឡើយ ។

ឯកឧត្តមអភិបាលខេត្តបានប្រកាសថានៅក្នុងយុទ្ធនាការដោះ
ស្រាយទំនាស់រយៈពេលមួយខែ ក្នុងខែវិច្ឆិកានេះរដ្ឋបាលខេត្ត នឹងដោះស្រាយរឿងទំនាស់ឲ្យបានទាំងអស់ចំពោះរឿងណាហួសសមត្ថភាពរបស់ខេត្ត ខេត្តនឹងស្នើសុំគោលការពីប្រមុខរាជ រដ្ឋាភិបាលជួយដោះស្រាយបន្តទៀតដោយមិនទុករឿង
ហេតុទាំងនោះឱ្យក្លាយទៅ ជារឿងដំបៅមហារីកនោះឡើយ ។

សូមបញ្ជាក់ថានៅក្នុងពិធីប្រជុំដោះ ស្រាយទំនាស់ខាងលើនេះឯកឧត្តមអភិបាលខេត្ត ឯកឧត្តមឡុងឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោ កជំទាវ កែច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងក៏បានចូលរួមចែកអំណោយរបស់ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ ឆ្នាំង ជូនប្រជាពលរដ្ឋ ចំនួន១១១គ្រួសារនៅ
ក្នុងស្រុករលាប្អៀរដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ
១៩ ផងដែរ ។

ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូ, មី១កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ចំនួន១០កំប៉ុង ផងដែរជាមួយគ្នានេះដែរឯកឧត្តមក៏បានប្រកាសអោយដំណើរ
ការជួ សជុលផ្លូវពីរខ្សែ ដែលមួយខ្សែមានប្រវែង ៤២៥ម៉ែត្រ និងមួយខ្សែទៀតមានប្រវែង ១៦០០ ម៉ែត្រនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ផងដែរ៕ 

Leave a Reply

Your email address will not be published. Required fields are marked *