រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រជុំប្រកាសសេចក្តីសម្រេចស្ដីពីការបង្កើតក្រុម ការងារដោះស្រាយទំនាស់ជាង៣ រយករណីរបស់ប្រជាពលរដ្ឋនៅតាមក្រុងស្រុកទាំង៨នៅក្នុងខេត្ត

កំពង់ឆ្នាំង ឯកឧត្តមស៊ុនសុវណ្ណរិទ្ធិអភិបាលបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសឲ្យដឹងថា យោងតាមរបាយការណ៍របស់ក្រុងស្រុកទាំង៧នៅក្នុងខេត្តកំ ទំនាស់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងខេត្ត សរុបមាន ចំនួ ន ៧១៦ ករណី ។ ក្នុងនោះ បានដោះស្រាយចប់ចំនួន ៣៦៣ រឿង កំពុងដោះស្រាយ មានចំនួន ១៨៧ រឿង និងមិនទាន់ដោះស្រាយមាន ចំនួន ១៦៨ រឿង ។ ឯកឧត្តមអភិ
បាលខេត្តបានប្រកាសបែបនេះក្នុងពីធីប្រជុំជាមួយលោក លោកស្រីអភិបាលរងខេត្ត និងលោក លោក ស្រីជាប្រធាន អនុប្រធានមន្ទីរចង់សាភាព ជុំវិញខេត្ត ក្នុងពិធីប្រជុំប្រ កាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់និងសំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ដក្រុងស្រុកក្នុងខេត្តកំពង់ឆ្នាំង ។

នៅក្នុងធីប្រជុំនេះដែរ ឯកឧត្តមអភិ បាលរងខេត្ត៤រូប និងបានឡើងនូវបទពិសោធន៍ល្អៗមួយចំនួនក្នុងការដោះស្រាយទំនាស់នានាកន្លងមកនៅតាមបណ្ដាស្រុក ដើម្បីអោយក្រុមការងារទាំងអស់នៅក្នុងខេត្តមានមូលដ្ឋាន និងបទពិសោធន៍ក្នុងពេលចុះទៅដោះស្រាយទំនាស់និងសំណូមពរនានារបស់ប្រជាពល រដ្ឋនៅក្នុងក្រុង ស្រុកទាំង ៨ ក្នុងខេ ត្តកំពង់ឆ្នាំង ។

ឯកឧត្តមអភិបាលរងបានលើកឡើ ងថា ត្រូវមានចិត្តស្មោះស គ្មានការពាក់ព័ន្ធ និងគ្មានផលប្រយោជន៍នៅក្នុងទំនាស់ ទើបដោះស្រាយទំ នាស់ទាំងនោះបានជោគជ័យ ,អ្នកដោះស្រាយទំនាស់ត្រូវមានជំហរអព្យាក្រឹត យកច្បាប់ជាមូលដ្ឋានមិ នលំអៀង, ត្រូវដោះស្រាយទំនាស់ដោយសុភវិនិច្ឆ័យ , រក្សាការសម្ងាត់ក្នុងពេលដោះស្រាយទំនាស់ , មន្ត្រីរាជការកុំកាងទំនាស់ , ត្រូវបែងចែកចំណាត់ថ្នាក់នៃទំនាស់ ,ទំនាស់ណាដែលឃុំស្រុកដោះស្រាយ , ទំនាស់ណាត្រូវថ្នាក់ខេត្តដោះស្រាយ និងទំនាស់ណាដែលពាក់ព័ន្ធនិងការប្ដឹងផ្ដល់ទៅតុលាការ ត្រូវទុកឱ្យស្ថាប័នតុលាការដោះស្រាយ ។

នៅក្នុងពិធីប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឱ្យក្រុមការ ងារដោះស្រាយទំនាស់ទាំង ៨ក្រុមក្នុ ងពេលទទួលបានសេចក្តូសម្រេចនេះ ត្រូវចុះទៅដល់មូលដ្ឋានឃុំស្រុ កព្រមៗគ្នានិងទាំងអស់គ្នា ចាប់ពីថ្ងៃ ទី១ ខែវិច្ឆិកាតទៅ រហូតដល់បំណា ច់ខែវិច្ឆិកា ។ ដោយឡែកនៅក្នុងមួ យសប្តាហ៍ត្រូវធ្វើរបាយការណ៍បូក សរុបលទ្ធផលនៃការដោះស្រាយទំនាស់ មកលេខាធីការដ្ឋានដោះ ស្រាយទំនាស់ថ្នាក់ខេត្តឲ្យបានទាន់ ពេលវេលា ។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថាក្រុ មការងារដោះស្រាយទំនាស់ទាំង៨ ក្រុម និងយកចិត្តទុកដាក់ចុះទៅដោះស្រាយទំនាស់ទៅតាមតួនាទីបច្ចេកទេស និងបទពិសោធន៍ល្អៗ ឲ្យទទួលបានជោគជ័យ ដើម្បីរួមគ្នាបញ្ចប់ទំនាស់នៅក្នុងមូលដ្ឋាន ដើម្បីប្រជាពលរដ្ឋយើងរស់នៅដោយស ន្តិភាព មានសេចក្តីសុខទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ស្របតា មគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *